05/05/2018 07:18 GMT+7 Email Print Like 0

គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺធានានិងជម្រុញសិទ្ធិមនុស្សសមស្របនឹងសន្ធិសញ្ញាអន្តរជាតិ

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមអំពីរបាយការណ៍​សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧របស់ក្រសួងការបរទេសអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

“របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧របស់ក្រសួងការបរទេសអាមេរិកនោះ ទោះបីជាបានទទួលស្គាល់នូវសមិទ្ធិការ​ពារសិទ្ធិមនុស្សរបស់វៀតណាមក៏ដោយ ប៉ុន្តែនៅតែនាំចេញការវាយតម្លៃខ្វះសត្យនុម័តនិងពុំឆ្លុះបញ្ជាំងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាមឡើយ។

គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺធានានិងជម្រុញសិទ្ធិមនុស្ស សមស្របនឹងសន្ធិសញ្ញាអន្តរជាតិ​​ស្តិពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក។ ក៏ដូចជាប្រទេសដទៃ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើការពិភាក្សាជាមួយអាមេរិក ក្នុងក្របខ័ណ្ឌដែលមានស្រាប់អំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា​ ឈរលើស្មារតីគោរពគ្នាទៅវិញទៅមក”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ