15/10/2014 08:01 GMT+7 Email Print Like 0

គោលនយោបាយអំណាច មិនអាចជួយកសាងទំនាក់ទំនងមិត្តភក្តិទេ

នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ប្រទេសចិនបានបោះទីតាំង​ស្ថានីយ៍ខួងបូមប្រេង The Haiyang Shiyou-981 នៅកូអរដោ​​ 15o29’58” រយៈទទឹងខាងជើង –111o12’06”រយៈ​បណ្តោយ​​​​ងកើត ស្ថិតចូលជ្រៅជាង៨០ម៉ាយនាវិចក្នុងតំបន់​ដែន​សមុទ្រ​របស់​វៀតណាម។


 
ដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៤ ចិនបានប្តូរទីតាំងស្ថានីយខួងបូមប្រេង The HaiyangShiyou-981 ទៅដល់កូអរដោនេថ្មី នៅ15o33’38” រយៈទទឹងខាងជើង –111o34’62” រយៈ​បណ្តោយ​ខាង​កើត​ និងឆ្ងាយកន្លែងចាស់២៣ម៉ាយនាវិច ភាគខាងកើតទិសឦាន និងឆ្ងាយពីខ្សែព្រំដែន២០០ម៉ាយនាវិចរបស់វៀតណាមប្រហែល៦ម៉ាយនាវិច។

ទាំងពីរកន្លែងបោះទីតាំងស្ថានីយ៍ខួងបូមប្រេងនេះ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំ​បន់​ខ្ពង់រាបបាតសមុ្រទរបស់វៀតណាម។ ក្រៅពីនេះ ចិនក៏តែងតែដាក់ពង្រាយនាវាចំនួន១០០ក្បល ក្នុងចំណោមនេះមានវានាចម្បាំងជាច្រើនមានទំហំធំនិងយន្តហោះយាធា ​ម្ចាស់​ការ​បុក​នា​វា​អនុវត្តន៍​ច្បាប់របស់វៀតណាម ក្នុងក្របខណ្ឌធំធេងរាប់សិបម៉ាយនាវិច​នៅ​ជុំ​វិញ​តំ​បន់​បោះ​ទី​តាំង​ស្ថានីយ៍​ខួងបូមប្រេង The Haiyang Shiyou-981។

ទង្វើខាងលើនេះ របស់ចិនបានរំលោភ យ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ។ ជាក់សែ្តង​ ចិន​បាន​រំ​លោភ​យ៉ាង​ធ្ងន់ធ្ងរសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាម​តាម​អនុសញ្ញា​នៃ​អង្គការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982។

តាមអនុសញ្ញរបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ1982 ប្រទេសមួយនៅក្បែរឆ្នេរ​សមុទ្រ​មានសិទ្ធិ មានតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ដែលមានទំហំ២០០​​ម៉ាយនាវិចគិតពីខ្សែមូលដ្ឋន។

ក្នុងតំន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ប្រទេសមួយនៅក្បែរឆ្នេរសមុទ្រ សុទ្ធតែ​មានសិទ្ធិរុករកធនធាននៅលើសម្រុទ ក៏ដូចជាធនធាននៅតំបន់បាតសមុទ្រនោះ។ បណ្តា​ប្រទេស​ដទៃទៀត មានតែសិទ្ធិធ្វើចរាចរណ៍លើសមុទ្រនោះ ដោយគ្មានប៉ះពាល់ដល់ប្រទេស​ម្ចាស់ ហើយប្រសិនជាប្រទេសនោះមានបំណងអនុវត្តន៍សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នេះ ត្រូវ​បានការយល់ព្រមរបស់ប្រទេសនៅក្បែរឆេ្នរសមុទ្រ។

ចិនចាត់ទុកយ៉ាងទទឹងទទែងថា៖ស្ថានីយ៍ខួងបូមប្រេង The Haiyang Shiyou-981 ស្ថិតក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ដែលគេធ្លាប់ហៅថា៖ “តីសា”(ហ្វាងសា)​​ជាកម្មសិទ្ធិរបស់ចិន។ ប្រការនេះជាការខុសច្បាប់ទាំងស្រុង ដោយបណ្តាមូលហេតុដូចតទៅ៖​
ទី១ ហ្វាងសាមិនមែនជាកម្មសិទ្ធិរបស់ចិន។ ហ្វាងសាគឺជាដែនដីគ្មានជម្លោះរបស់វៀតណាម។​​វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ និងមានមូលដ្ឋានច្បាប់បញ្ជាក់ប្រការនេះ តិច​បំ​ផុត​ចាប់ពីសតវត្សរ៍ទី១៧ រាជ្ជកាលស្តេចង្វៀនបានកំណត់អធិបតេយ្យភាព និងមានបណ្តា​សកម្មភាពបញ្ជាក់អធិបតេយ្យភាព ចំពោះប្រជុំកោះទាំងពីរហ្វាងសា និងទ្រឿងសា។ ជាក់​សែ្តង រាជ្ជកាលស្តេចង្វៀន បានបង្កើតក្រុមកងទព័ជើងទឹកហ្វាងសាមួយ ដើម្បីធ្វើអាជីវកម្ម​សេដ្ឋកិច្ច​ចំ​ពោះ​ប្រជុំកោះទាំងពីរនេះ និងអនុវត្តន៍បណ្តាសកម្មភាពគ្រប់គ្រងរដ្ឋផ្សេងៗទៀតក្នុង​អំ​ឡុង​ពេល​ប៉ុន្មាន​សតវត្សរ៍ ចាប់ពីពេលនោះគ្មានប្រទេសណាមួយតវារួមទាំងប្រទេសចិន។

ក្នុងអំឡុងពេលយូរអង្វែង ដូច្នេះ វៀតណាមមានមូលដ្ឋានច្បាប់ទាំងស្រុង ដើម្បីអះអាងថា៖​​ អធិបតេយ្យភាពរបស់វៀតណាមពីសម័យសក្តិភូមិ ចំពោះប្រជុំកោះទាំងពីរហ្វាងសា និងទ្រឿង​សា​ ដែលត្រូវបានកំណត់។ ក្រោយរជ្ជកាលស្តេចង្វៀន អាជ្ញាធរអាណាព្យាបាលបារាំងនិងវៀត​ណាម បានបន្តការរក្សាអធិបតេយ្យភាព និងគ្រប់គ្រងដោយជាក់ស្តែងចំពោះប្រជុំកោះទាំងពីរ​នេះ។

នៅឆ្នាំ1956 ចិនបានបញ្ជូនកងទ័ពក្នុងការប្រើកម្លាំង វាយយកតំបន់ខាងកើត ហើយនាឆ្នាំ1974​ឈ្លានពាន យកតំបន់ខាងលិចនៃប្រជុំកោះនេះ របស់វៀតណាម។​
តាមច្បាប់អន្តរជាតិ ការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកដែនដីគឺមិនត្រូវបានទទួលស្គាល់​ទេ។ ដូច្នេះសេចក្តីប្រកាស ចិនមានអធិបតេយ្យភាពមិនអាចជជែកចំពោះ  “តីសា” (ហ្វាងសា)​​គឺជាខុសច្បាប់។ ចាប់ពីឆ្នាំក្រោយឆ្នាំ1974 វៀតណាមបានបន្តអះអាងអធិបតេយ្យភាពរបស់ខ្លួន​ចំពោះហ្វាងសា ប្រឆាំងនឹងបណ្តាសកម្មភាពខុសច្បាប់ ក៏ដូចជាសំណូមពរអធិបតេយ្យភាព​របស់ចិននៅហ្វាងសា។

ទឡ្ហីករណ៍របស់ចិនចាត់ទុកថា៖ស្ថានីយ៍ខួងបូមប្រេង The HaiyangShiyou 981 ស្ថិតនៅក្នុងតំ​បន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ចិន ពីព្រោះហ្វាងសាជាកម្មសិទ្ធិរបស់​ចិន​គឺជាខុសនឹងច្បាប់អន្តរជាតិ។
 

ជុំវិញស្ថានីយ៍ខួងបូមប្រេង The HaiyangShiyou 981តែងតែមាននាវាគ្រប់ប្រភេទ គិតទាំង
នាវាយោធា ហ៊ុំព័ទ្ធការពារ។ រូបថត៖កាសែតតួយត្រែ


ផែនទីបង្ហាញការទីតាំងស្ថានីយ៍ខួងបូមប្រេង The HaiyangShiyou 981របស់ចិន បានបោះទីតាំង
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ។ រូបថត៖ ក្រុមហ៊ុន
ប្រេងកាតនិងឧស្ម័នវៀតណាមគ្រុបផ្តល់ -ទីភ្នាក់ងារសារព័ត៌មានវៀតណមផ្សព្វផ្សាយ


នាវាទ័ពជើងទឹករបស់ចិនមានផ្លាកលេខ21101វាយប្រហារនាវាត្រួតពិនិត្យនេសាទរបស់វៀតណាម ដោយកាណុងទឹកធំៗ ។ រូបថត៖កាសែតតួយត្រែ

នាវាទ័ពជើងទឹករបស់ចិន បំពាក់ឧបករណ៍ទំនើបៗ តែងតែប្រើកាណុង បាញ់ទឹកទឹកគំរាមកំហែង
បណ្តានាវាប្រតិបត្តិភារកិច្ចរបស់វៀតណាម។ រូបថត៖ កាសែតតួយត្រែ។


នាវាមានផ្លាកលេខ46001របស់ចិន គឃ្លើនវាយប្រហារនាវាប៉ូសលិសមុទ្រវៀតណាម។
រូបថត៖កាសែតតួយត្រែ។


នាវាមានផ្លាកលេខ44101របស់ចិន បុកនាវាប៉ូលិសសមុទ្រវៀតណាម។ រូបថត៖កាសែតតួយត្រែ។

នាវារ៉ូកកែត ប្រភេទនាវាយោធាមួយ របស់ចិនលេចឡើងក្នុងតំបន់បោះទីតាំងស្ថានីយ៍ខួងបូម
ប្រេង The HaiyangShiyou 981ខុសច្បាប់។ រូបថត៖កាសែតតួយត្រែ។

យន្តហោះចិនហោះហើរ គំរាមកំហែងបណ្តានាវាវៀតណាម លើតំបន់ផ្ទៃអាកាសហ្វាងសា
រូបថត៖កាសែតតួយត្រែ។
ទី២ ចិនមិនអាចនិយាយថា៖ ស្ថានីយ៍ខួងបូមប្រេង The HaiyangShiyou 981 ស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ហ្វាងសា តាមបទបញ្ញត្តិនៃអនុសញ្ញា​របស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រនៅឆ្នាំ1982 ពីព្រោះបណ្តាកោះថ្មស្ថិតក្នុងកោះ ​ហ្វាង​សាមានទំហំតូច (ធំបំផុតគឺកោះភូឡឹម មានទំហំប្រហែល2km2) មិនបំពេញតាម​លក្ខ័ខ័ណ្ឌ​ច្បាប់​ ដែលអនុវត្តន៍ចំពោះកោះ ត្រូវមានជីវភាពសេដ្ឋកិច្ច និងអាចរក្សាជីវភាពដោយ​ខ្លួនឯង។

តាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ1982 បណ្តាកោះថ្មនេះ
មិនត្រូវ​បានផ្តល់២០០ម៉ាយនាវិច សំរាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ តែមាន​តែតំបន់សមុទ្រមានទំហំ១២ម៉ាយនាវិចតែប៉ុណ្ណោះ។ ប្រការនេះអះអាងការទីតាំង ដែលចិន​បានបោះទីតាំងស្ថានីយ៍ខួងបូមប្រេង The HaiyangShiyou 981 (ចំងាយពីកោះ ទ្រីតូន១៧ម៉ាយ​នាវិច និងបន្ទាប់មករុះរើទៅដល់កន្លែងទីតាំងលើកក្រោយឆ្ងាយ ពីកោះនេះ២៥ម៉ាយនាវិច)គឺ​ស្ថិត​ទាំងស្រុងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម នឹងគ្មាន​ជម្លោះទាំងស្រុង។

ចិនក៏បានរំលោភច្បាប់អន្តរជាតិ នៅពេលចិនប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់​កម្លាំងក្នុងការបោះទីតាំងស្ថានីយ៍ខួងបូមប្រេង The Haiyang Shiou 981 ក្នុងដែនសមុទ្ររបស់​វៀតណាម។

តាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បានហាមសកម្មភាពទាំងអស់ ដែលប្រើប្រាស់កម្លាំង
និងគំរាមកំហែងប្រើប្រាស់កម្លាំងនិយាយជារួម និងទាក់ទង់នឹងបញ្ហាទឹកដីនិយាយដោយ​ឡែក។

បណ្តាសកម្មភាពជម្លោះ ត្រូវបានដោះស្រាយតាមរយៈការចរចារដោយសន្តវិធី។​
សកម្មភាពប្រើប្រាស់កម្លាំង ត្រូវបានអនុវត្តន៍តែក្នុងស្ថានភាពពិសេសដូចជា៖ ការការពារខ្លូន​ឯង ឬបានក្រុមប្រឹក្សាសន្តិសុខអនុញ្ញត្តិ។ ដូចពិភពលោកបានឃើញផ្ទាល់ភ្នែក ដើម្បីហែហម​ស្ថានីយ៍ខួងបូមប្រេង The Haiyang Shiyou-981 មកបោះទីតាំងយ៉ាងខុសច្បាប់ ក្នុងដែនសមុទ្រ​របស់វៀតណាម ចិនបានប្រើប្រាស់បរិមាណនាវាជាច្រើន នាវាទ័ពជើងទឹក នាវាឃ្លាំមើលដែន​សមុទ្រ និងនាវាពិនិត្យជលផល រួមនឹងយន្តហោះប្រយុទ្ធ ជាពិសេស ចិនក៏បើកក្រណត់បាំងកាំ​ភ្លើងធំ ដាក់នៅលើបណ្តានាវាយោធា តម្រង់ឆ្ពោះទៅកាន់នាវាស៊ីវិលរបស់វៀតណាម។

បណ្តាសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា៖ ចិនបានមានសកម្មភាពគំរាមកំហែង​ប្រើប្រាស់កម្លាំង។ ធ្ងន់ធ្ងរជាងនេះ បណ្តានាវារបស់ចិនម្ចាស់ការ បុកប៉ះទង្គិចដោយចេតនា​បណ្តាលឲ្យនាវារបស់កម្លាំងអនុវត្តន៍ច្បាប់របស់វៀតណាមខូចខាត ថែមទាំងបានបុកពន្លិចនាវា​នេសាទរបស់វៀតណាមដោយចេតនា បណ្តាលឲ្យកម្មភិបាលនៃស្ថាបន័អនុវត្តន៍ច្បាប់របស់វៀត​ណាម និងបណ្តាអ្នកនេសាទកំពុងធ្វើកានៅបរិវេណនេសាទប្រពៃណី ស្ថិតក្នុងតំបន់សេដ្ឋកិច្ច​ផ្តាច់មុខរបស់វៀតណាមរងរបួស។

នេះជាសកម្មភាពប្រើប្រាស់កម្លាំងយ៉ាងជាក់សែ្តង។ បណ្តាសកម្មភាពនេះមានគ្រោះថ្នាក់យ៉ាង​ខ្លាំង គំរាមកំហែងដោយផ្ទាល់ទៅដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខ សុវត្ថិភាព នៅសមុទ្រ​ខាងកើត។

ក្រៅនេះ ដើម្បីការពារស្ថានីយ៍ខួងបូមប្រេង The Haiyang Shiyou 981 ចិនបានប្រកាសបង្កើត​តំបន់សុវត្ថិភាព មានទំហំ៣ម៉ាយនាវិចជុំវិញកន្លែងបោះទីតាំងស្ថានីយ៍ខួងបូមប្រេង The​Haiyang ​Shiyou 981។ នេះក៏ជាទង្វើផ្ទុយទាំងស្រុងនឹងច្បាប់អន្តរជាតិ។​តាម​អនុសញ្ញា​នៃ​អង្គការ​សហ​ប្រជាជាតិ ស្តីពីច្បាប់សមុទ្រនៅឆ្នាំ1982 ប្រទេសមួយ តែបាន​អនុញ្ញតិ្ត​បង្កើត​តំបន់​សុវត្ថិភាព​មានទំហំ 500m សំរាប់សំណង់និងឧបករណ៍ដំឡើង នៅលើ​​សមុទ្រ។

តាមការពិតជាក់សែ្តង បរិវេណដែលបណ្តានាវាទ័ពជើងទឹក នាវាឃ្លាំមើលសមុទ្រ នាវាពិនិត្យ​ជលផ​ល និងនាវាយោធារបស់ចិនបានព្យាយាមរារាំងនាវាអនុវត្តន៍ច្បាប់របស់វៀតណាម ដែល​កំពុងការពារអធិបតេយ្យភាពចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់​វៀតណាម ឡើងដល់៣០-៤0ម៉ាយនាវិច។

ទង្វើនេះ បានគំរាមកំហែងដល់សេរីភាព សន្តិភាព និងសុវត្ថិភាពដែនសមុទ្រក្នុងតំបន់។ ភ្ជាប់​នេះយន្តហោះស៊ើបការនិងប្រយុទ្ធរបស់ចិន តែងតែហោះហើរកៀក គំរាមកំហែងបណ្តានាវា​វៀតណាមកំពុងធ្វើភារកិច្ច ដែលបានក្លាយជាប្រភពគំរាមកំហែងចំពោះ សុវត្ថិភាព និងសេរីភាព​អាកាសលើតំបន់សមុទ្រនេះ ។

ក្នុងឆ្នាំ2003 និងឆ្នាំ 2004 ចិនបានដាក់ចេញទស្សនទានអំពី “ការកើនឡើងដោយសន្តិភាព” និង​
“ការអភិវឌ្ឍន៍ដោយសន្តិភាព” ដើម្បីសម្ងប់ពិភពលោកអំពីការអភិវឌ្ឍន៍របស់ខ្លួន សន្យាមិន​ក្លាយ​ជាប្រទេសអនុត្តរភាព។ ​

នៅឆ្នាំ2013 ចិនបានឧទេ្ទសនាមគោលនយោបាយការទូតជិតខាង តាមនេះ ថ្នាក់ដឹកនាំរបស់​ចិនលើកឡើងគំនិតផ្តួចផ្តើម អំពីផ្លូវសូត្រនៅលើសមុទ្រ និងស្នើចុះហេត្ថលេខាលើកិច្ចព្រមព្រៀង​មួយ ស្តីពីអ្នកជិតខាងមិត្តភាពជាមួយអាស៊ាន(ASEAN)។

ប៉ុន្តែទង្វើឈ្លានពាននិងបង្ករឿងរបស់ចិនកាន់តែខ្លាំង ចាប់ពីឆ្នាំ2009រហូតដល់បច្ចុប្បន្ននេះ នៅ​លើសមុទ្រខាងកើត និងទាំងសមុទ្រខាងត្បូង ចិនបានបង្ហាញឲ្យពិភពលោកដឹងថា៖គម្លាតរវាង​ពាក្យសម្តី និងសកម្មភាពរបស់ចិនកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងបង្ហាញចេញរូបភាពនូវ​ប្រទេសចិនមួយ កាន់តែចូលចិត្តប្រើប្រាស់កម្លាំងក្នុងការអះអាងអធិបតេយ្យភាព ផ្អែកទៅលើការ​បង្កើត“ជាក់ស្តែងថ្មី” លើសមុទ្រខាងកើត។

ចាប់ពីនេះ ក្នុងកែវភ្នែករបស់សាធារណៈមតិអន្តរជាតិ ចិនបានក្លាយជាប្រទេសមួយ កាន់តែ​គឃ្លើន រំលោភលើច្បាប់អន្តរជាតិ គំរាមកំហែងសន្តិសុខ សន្តិភាព និងស្ថេរភាពក្នុងតំបន់។​
គម្លាតរវាងពាក្យសម្តី និងសកម្មភាពរបស់ចិនកាន់តែឃ្លាតគ្នាយ៉ាងឆ្ងាយ ទំនុកទុកចិត្តរបស់​ប្រទេសនានាក្នុងតំបន់ចំពោះចិនកាន់តែថយចុះ ចិនកាន់តែឯកោក្នុងសហគមន៍តំបន់ និង​អន្តរជាតិ។

ហើយនៅពេល ដែលទំនុកទុកចិត្តនូវការកើនឡើងដោយសន្តិភាពរបស់ចិន កាន់តែខ្វះមូលដ្ឋាន​បណ្តាប្រទេសក្នុងតំបន់ស្វែងរកបណ្តាវិធានការយុត្តិធិការ កសាងបណ្តាទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិការអន្តជាតិថ្មី សូម្បីតែបង្កើនលទ្ធភាពការពារខ្លួន ដែលជាលក្ខ័ណចាំបាច់ និងសមហេតុ​សមផល។

ប្រការនេះសុទ្ធតែផ្ទុយទៅនឹងផលប្រយោជន៍របស់ចិន ទាំងរយៈពេលខ្លី និងរយៈពេលយូរ​អង្វែង ពីព្រោះមហាប្រទេសណាមួយលើពិភពលោក ក៏ត្រូវការកសាងបរិស្ថានសន្តិភាព និង​កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ភូមិសាស្ត្រ ជុំវិញខ្លួន។ បរិស្ថានមួយដូចអញ្ចឹង មិនអាចបង្ក​បង្កើត ដោយគោលនយោបាយអំណាច ហើយគោលនយោបាយអំណាចមិនអាចជួយកសាង​បណ្តាទំនាក់ទំនងមិត្តភក្តីបានដែរ៕

 
បណ្ឌិតង្វៀនហ៊ុងសើន
នាយករងវិទ្យាស្ថានសមុទ្រខាងកើតនៃវិទ្យស្ថានការទូត
បណ្តាអត្ថបទបានផ្សាយ