20/08/2021 08:12 GMT+7 Email Print Like 0

គោលនយោបាយលើកលែងទោសបញ្ជាក់ពីជំហរមនុស្សធម៌របស់បក្ស រដ្ឋវៀតណាមចំពោះអ្នកទោសដែលមានការប្ដេជ្ញាសម្របខ្លួនចូលក្នុងសហគមន៍ឡើងវិញ

លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សេចក្ដីសម្រេចចិត្តលើកលែងទោស ឆ្នាំ២០២១បានបញ្ជាក់ពីជំហរមនុស្សធម៌របស់បក្ស រដ្ឋ ចំពោះអ្នកដែលមានស្នាដៃ កែប្រែខ្លួនល្អប្រសើរ ចេះវិប្បដិសារីពីកំហុសផ្ទាល់ខ្លួន មានការប្ដេជ្ញាសម្របខ្លួនចូល ក្នុង សហគមន៍ឡើងវិញ ក្លាយទៅជាពលរដ្ឋល្អប្រសើរ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចុះត្រួតពិនិត្យការងារអនុវត្តសេចក្ដីសម្រេចចិត្ត លើកលែងទោសឆ្នាំ២០២១ នៅជំរុំឃុំឃាំង Ngoc Ly ខេត្ត Bac Giang។



នាព្រឹកថ្ងៃទី១៨ ខែសីហា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចុះត្រួតពិនិត្យការងារអនុវត្តសេចក្ដីសម្រេចចិត្ត លើកលែងទោសឆ្នាំ២០២១ នៅជំរុំឃុំឃាំង Ngoc Ly ខេត្ត Bac Giang។

ក្រោយពីត្រួតពិនិត្យការងារអនុវត្តសេចក្ដីសម្រេចចិត្តលើកលែងទោសនៅមូលដ្ឋានមួយចំនួនហើយជួបធ្វើការជាមួយគណៈអនុរក្សជំរុំឃុំឃាំង Ngoc Ly លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សេចក្ដីសម្រេចចិត្តលើកលែងទោស ឆ្នាំ២០២១បានបញ្ជាក់ពីជំហរមនុស្សធម៌របស់បក្ស រដ្ឋ ចំពោះអ្នកដែលមានស្នាដៃ កែប្រែខ្លួនល្អប្រសើរ ចេះវិប្បដិសារីពីកំហុសផ្ទាល់ខ្លួន មានការប្ដេជ្ញាសម្របខ្លួនចូល ក្នុងសហគមន៍ឡើងវិញ ក្លាយទៅជាពលរដ្ឋល្អប្រសើរ។

លោកប្រធានរដ្ឋលើកច្បាស់ថា ក្នុងឆ្នាំ២០២១ ប្រធានរដ្ឋបានចុះហត្ថលេខាលើ សេចក្ដីសម្រេចចិត្តលើកលែងទោសក្នុងឱកាសរំលឹកខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិយ៉ាងត្រឹមត្រូវតាមការកំណត់នៃច្បាប់។ លោកប្រធានរដ្ឋស្នើឲ្យពន្ធនាគារនិងជំរុំឃុំ ឃាំងនានា បន្តត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ កុំឲ្យកើតមានករណីលើកលែងទោស ខុសមុខសញ្ញា ធានាឲ្យត្រឹមត្រូវតាមលក្ខខណ្ឌនិងបទបញ្ញត្តិ។
ចំពោះអ្នកទោសដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលការលើកលែងទោស គឺត្រូវរៀបចំការសិក្សារៀនសូត្រពីគោលជំហរ គោលនយោបាយ បទបញ្ញត្តិនៃច្បាប់ស្ដីពីការសម្របខ្លួនចូលក្នុងសហគមន៍ឡើងវិញ ការខ្ចីទុនផលិតកម្ម ជួយឧបត្ថម្ភខាងវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ បន្តអប់រំដើម្បីជួយគេយល់ដឹងយ៉ាងត្រឹមត្រូវពីគោលនយោបាយ សន្តោះប្រណី មនុស្សធម៌របស់បក្ស រដ្ឋ ហើយរស់នៅឲ្យបានល្អ មានប្រយោជន៍ចំពោះសង្គម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ