10/12/2015 09:41 GMT+7 Email Print Like 0

គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺដើម្បីមនុស្ស


តំណាងចូលរួមនៅសិក្ខាសាលាពិភាក្សា​

នាព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥​ នៅទីក្រុង​ហាណូយ បណ្ឌិត​សភាន​យោបាយ​ជាតិ​ហូជីមិញ​បាន​រៀប​ចំសិក្ខាសា​លា​វិទ្យា​សាស្រ្ត​ ស្តីពីសមិទ្ធិសិទ្ធិមនុស្សនៅវៀត​ណាម តាមរយៈពេល៧០ឆ្នាំ​កន្លង​ទៅ។ នៅសិក្ខាសាលានេះ​តំណាង​នានាសុទ្ធ​តែបាន​អះអាងថា គោលនយោបាយមុន ក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាម​គឺដើម្បី​មនុស្ស​។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមល៏​បានចែងក្នុង​ប្រការ ៣៦ដោយកំណត់អំពីសិទ្ធិ​របស់​មនុស្ស សិទ្ធិ​និង​ភារកិច្ចជាសារវ័ន្តរបស់ពលរដ្ឋ​ផងដែរ។ តាមសាស្ត្រាចារ្យ​រងបណ្ឌិត Hoang Van Nghia កម្មាភិបាល​នាយ​កដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិតសភានយោបាយជាតិហូជីមិញថា៖

​“នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ យើងខ្ញុំបានវាយតម្លៃខ្ពស់នូវយន្តការឃ្លាំ មើល​និង​ត្រួត​ពិនិត្យ​សិទ្ធិ​អំណាច​របស់​រដ្ឋ ក៏ដូច​ជាយន្តការជម្រុញសិទ្ធិមនុស្ស។ ជាពិសេស យន្តការការពាររដ្ឋធម្មនុញ្ញក៏បានបើក​ចំហរ ក្នុង​លទ្ធភាព​ដែល​យើង កែប្រែប្រព័ន្ធច្បាប់​និងបំពេញ ដោយពេញលេញនូវការធានាសិទ្ធិមនុស្ស”។

​តំណាងជាច្រើនក៏បានស្នើដែរថា នាពេលខាងមុខគប្បីផ្តោតការយក​ចិត្ត​ទុក ដាក់​ទៅលើ​ការ​កសាង​និង​បំពេញ​ល្អនូវ​ប្រព័ន្ធ​ច្បាប់ ស្តីពីសិទ្ធិមនុស្ស ព្រមទាំង​មានយន្តការអភិវឌ្ឍន៍សិទ្ធិមនុស្សនៅវៀតណាម ទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ