15/08/2015 11:48 GMT+7 Email Print Like 0

គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាមគឺយកចិត្តទុកដាក់ ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយEU

គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាមគឺយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំ​នង​ជាមួយEU។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម​លោក Nguyen Phu Trong បានអះអាងដូច្នេះក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មសហភាពអឺរ៉ូប (EU) ប្រចាំនៅវៀតណាម Franz Jessen ក្នុងឱកាសមកជំរាបលាបញ្ចប់អាណត្តិបេសកម្មរបស់ខ្លួននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥​ នៅទីក្រុងហាណូយ។ នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យនៃទំនាក់ទំនងរវាងវៀតណាមជាមួយ EU ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ។ លោកក៏បានអបអរសាទរការ​ដែលភាគីទាំងពីរ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងស្នើរឲ្យ EU ជម្រុញដំណើការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) ដែលភាគីទាំងពីរ​បានចុះហត្ថលេខានាឆ្នាំ២០១២ ព្រមទាំងរួមជាមួយវៀតណាចុះហត្ថលេខាលើ EVFTAយ៉ាងឆាប់ៗ។

អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មសហភាពអឺរ៉ូប (EU) ប្រចាំនៅវៀតណាម Franz Jessen

 រីឯខ្លួនវិញ លោក Franz Jessen បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមជាមួយ EU កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងសង្កត់ធ្ងន់ថា EU ចាត់ទុកវៀត ណាមជាដៃគូអាទិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផ្លាស់ប្តូរអំពីបញ្ហាតំបន់ លោក ឯកអគ្គរដ្ឋទូតរូបនេះ បានឲ្យដឹងថា EU យកចិត្តទុកដាក់ជាពិសេសចំពោះបំរ៉ែបំរួលថ្មីៗនេះនៅសមុទ្រខាងកើត និងគាំទ្រការផ្តួចផ្តើមគំនិតដោះស្រាយជំលោះ ដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោកអះអាងថា បន្តរួមចំណែកសម្រាប់​ទំនាក់ទំនង EU វៀតណាមឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ