15/01/2020 12:25 GMT+7 Email Print Like 0

គោលនយោបាយថ្មីជួយសម្រូលទីផ្សារធានារ៉ាប់រងអភិវឌ្ឍន៍ប្រកបដោយចីរភាព

​ច្បាប់​ធ្វើវិសោធនកម្មនឹងបង្កលក្ខណៈងាយស្រួលដល់អង្គការ បុគ្គលនានា ដែលចូលរួមក្នុងសកម្ម ភាព​ផ្ដល់​សេវាកម្ម​ជួយ​ឧបត្ថម្ភការធានារ៉ាប់រង និងលើកទឹកចិត្តការអភិវឌ្ឍទីផ្សារជួយឧបត្ថម្ភការធានារ៉ាប់រង។
 
នៅក្នុង​សន្និសីទកាសែតស្តីពីការផ្សព្វផ្សាយព័ត៌មានច្បាប់ធ្វើវិសោធនកម្ម និងបំពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំនួន​នៃច្បាប់​ស្ដីពីការធ្វើអាជីវកម្មធានារ៉ាប់រង ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងឯកសារកំណត់លម្អិត​អំពីការ​អនុវត្ត​ផ្សេង​ទៀត​ ដែលបានរៀបចំឡើង ដោយក្រសួងហិរញ្ញវត្ថុ នាថ្ងៃទី ១៣ ខែមករានោះ ក្រសួងហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​៖​ ច្បាប់ទាំងពីរពោលខាងលើនឹងបង្កលក្ខណៈងាយស្រួលដល់អង្គការ បុគ្គលនានា ដែល​ចូល​រួម​ក្នុង​សកម្មភាព​ផ្ដល់សេវាកម្ម​ជួយឧបត្ថម្ភការធានារ៉ាប់​រង និងលើកទឹកចិត្តការអភិវឌ្ឍទីផ្សារជួយឧបត្ថម្ភការធានារ៉ាប់រង។
 
រាល់បទបញ្ញត្តិ​នៃច្បាប់នេះ ត្រូវបានតាក់តែងឲ្យសមស្របនឹងគោលការណ៍ផ្លាស់ប្ដូរថ្មីក្នុងបែបផែនគ្រប់គ្រងរដ្ឋ ជួយ​បង្កលក្ខណៈ​ងាយស្រួលបំផុតដល់អង្គការ បុគ្គល ដែលផ្ដល់សេវាកម្មជួយឧបត្ថម្ភការធានារ៉ាប់រង ជួយ​សម្រួល​ដល់​សហគ្រាស​​ក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ព្រមទាំងការពារសិទ្ធ និងផលប្រយោជន៍​របស់​អតិថិ​ជន​ ដែលចូលរួមធានារ៉ាបរ​ងឲ្យបានល្អប្រសើរផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ