28/12/2017 10:46 GMT+7 Email Print Like 0

គោលនយោបាយកិច្ចការបរទេសរបស់ចិនឆ្នាំ ២០១៨


 គោលនយោបាយកិច្ចការបរទេសរបស់ចិនឆ្នាំ ២០១៨

ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ត្រីការ​បរទេស​ចិន លោក Wang Yi បាន​ឲ្យដឹង​ថា៖ ចិននឹងបើកចេញទំព័​រថ្មីស្តីអំពីកិច្ចសហប្រតិ​បត្តិការ ដើម្បី ទទួលជ័យជំនះ​ជាមួយគ្នា​នឹងប្រទេសនានា​​លើពិភពលោក​នាឆ្នាំ​ ២០១៨។ តាមលោក Wang Yi ថា៖ ក្នុងឆ្នាំ​ ២០១៨ ចិននឹង​បន្តជំរុ​ញយ៉ាង​ខ្លាំង​គោលនយោបាយ​កិច្ច​ការបរទេសដែលត្រូវ​ បានដាក់​ចេញ​នៅ​មហាសន្និបាត​បក្សកុម្មុ​និស្តចិន​លើកទី​ ១៩ ក្នុងនោះប្រមូលផ្តុំទៅលើការ​ រៀបចំព្រឹត្តិការណ៍ការទូតធំៗចំនួន ​៤ រួមមន៖ វេទិកាទ្វី​បអាស៊ី​ Boao  សន្និសីទ​កំពូលនៃអង្គការ​សហប្រតិបត្តិការ​សៀងហាយ​ វេទិកាសហប្រតិបត្តិការអាហ្វិ្រ​កនិង​ផ្សារណាត់​នាំចូល អន្តរជាតិ​ចិន។ ស្តីអំពីទំនាក់ទំនងជាមួយ​ដៃគូអន្តរជាតិធំៗ លោក​ Wang Yi បាន​សង្កត់ធ្ងន់ ​ថា៖ ប្រទេសនេះនឹង​ជំរុញទំនាក់​ទំនងចិន-អាមេរិកអភិវឌ្ឍន៍ល្អប្រ​សើរ រក្សាកិច្ចសហប្រតិបត្តិ ​ការយុទ្ធសាស្ត្រ​ចិន-រុស្ស៊ីកំ​រិត​ខ្ពស់ ពង្រឹងនិន្នាការទំនាក់ទំ​នងល្អប្រសើររវាងចិ​ននិង​អឺរ៉ុប កសាង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ស្ថិរភាព​ទ្រង់​ទ្រាយ​ធំ​ហើយ​អភិវឌ្ឍន៍​សមភាព។ រដ្ឋមន្ត្រីការ បរទេ​សចិនបានឲ្យដឹងថែមទៀតថា​៖ ចិននឹង​បន្តធ្វើឲ្យ​ស៊ីជម្រៅ​ទំនាក់ទំនង​មិត្ត​ភាពជាមួយ ប្រទេស​ជិតខាងនានា ជំរុញការដោះស្រា​យបញ្ហាក្តៅគគុក​ដូច​ជា ឧបទ្វីប​កូរ៉េ អាប់ហ្គានីស្ថា​ន ​។ល។៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ