20/08/2016 13:05 GMT+7 Email Print Like 0

គោរពការរួមចំណែករបស់ស្ថាប័នតំណាងវៀតណាមនៅឯបរទេសក្នុងបុព្វហេតុកសាង​និងអភិវឌ្ឍរដ្ឋធានី


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ថ្លែងមតិក្នុងជំនួប

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការប្រ​ជាជន​ទីក្រុង បាន​រៀប​ចំ​វិធី​ជួប​សំណេះសំណាល ជាមួយប្រធានស្ថាប័នតំណាង​វៀតណាម នៅឯបរទេស ជាង​១០០រូប ក្នុង​ឱកាស​ដែលតំណាង​ទាំង​អស់នេះ បាន​អញ្ជើញ​មកមាតុប្រទេស​ចូលរួម សន្និសិទ​កិច្ចការ​បរទេស​ទូទាំង​ប្រទេស​លើក​ទី​១៨ និងសន្និសិទការ​ទូតលើកទី​២៩។ ថ្លែងមតិ ក្នុងជំនួបនេះ ប្រធានគណៈកម្មា​ធិការ​ប្រជាជន​ទីក្រុង​ហាណូ​យ លោក Nguyen Duc Chung បានអះអាងថា ទីក្រុង​ហាណូយគោរព​ជានិច្ចនូវ​តួនា​ទី​ជាស្ពាន​តភ្ជាប់​របស់ស្ថាប័ន​តំណាង នៅឯបរទេស​ក្នុងសកម្មភាពកា​ទូត​ប្រជាជន ធ្វើសមាហរណកម្ម​អន្តរជាតិ​របស់តំបន់​នីមួយៗ​ ។ លោក Nguyen Duc Chung មានបំណងថា ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលនិងប្រធាន​ស្ថាប័ន តំណាង​វៀតណាម​នៅឯបរទេស នឹងធ្វើការស្វែងយល់បន្ថែមទៀតនូវទិស​ដៅ គោលនយោបាយ និង​​ការប្តេជ្ញាក​សាង អភិវឌ្ឍន៍​ទីក្រុងហាណូយនាពេល​ខាងមុខ។

​តាងនាមប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស អនុរដ្ឋមន្ត្រីការបរ​ទេសវៀត ណាម លោក Bui Thanh Son បានអះអាងថា ក្រសួងការបរទេសនិងស្ថា​ប័ន​តំណាងវៀត ណាម នៅឯបរទេស​ជានិច្ចកាល​ចាត់​ទុកការងារ​ផ្សព្វផ្សាយ តភ្ជាប់​និងស្វែងរកដៃគូបរទេស សម្រាប់​តំបន់នានាលើ​ទូទាំង​ប្រទេស​ជាពិសេស​គឺក្រុង​​ហាណូយ ជាមួយដៃគូបរទេសជាភារ កិច្ចសំ​ខាន់។ នាពេលខាងមុខ លោក Bui​ Thanh Son មាន​បំណងថា ប្រធាន​តំណាងស្ថាប័ន វៀតណាម​នៅឯបរទេសបន្ត​ពង្រីកការច្នៃប្រឌិត​ក្នុងការផ្សព្វ​ផ្សាយរូបភាព​ទីក្រុង​ហាណូយ ទៅ​ដល់មិត្តភក្តិ​អន្តរជាតិ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ