29/08/2018 09:31 GMT+7 Email Print Like 0

គូរអក្សរក្បាច់ - និន្នាការថ្មីទាក់ទាញយុវវ័យ

ជាមួយ​ការ​ច្នៃ​ប្រឌិត​គ្មាន​ព្រំដែន​ ដើម្បី​បង្កើត​ចេញ​អក្សរ​បត់បែន​ និង​មាន​ភាព​ជម្រៅ​ គូរអក្សរ​ក្បាច់​​ hand lettering កំពុង​ជា​មុខ​វិជ្ជា​ថ្មី​ ទាក់ទាញ​យុវវ័យ​វៀតណាម​​នា​បច្ចុប្បន្ន​។​

 តាម​បង​ឡេក្វឹក​​ស៊ី​ (Le Quoc Sy) ជា​ប្រជាជន​ម្នាក់​ក្នុង​ចំណោម​ប្រជា​ជន​វៀតណាម​ ​ដែល​ស្រាវ​ជ្រាវ​និងអនុវត្ត​ដំបូង​បង្អស់​​នូវ​ការ​គូរ​​អក្សរក្បាច់​ hand lettering ឲ្យដឹង​ថា hand lettering ការ​រីក​ចម្រើន​ទៅ​តាម​និន្នការ​សិល្បៈ​នៅ​ឆ្នាំដើម​សតវត្ស​ទី​១៩ មាន​លក្ខណៈ​តុប​តែង​ខ្ពស់។ មក​ដល់​សព្វថ្ងៃ​ តាម​ចលនា​សិល្បៈ​ទំនើប​ សិល្បៈ​ hand lettering បាន​អនុវត្ត​លើ​​បណ្ណប្រកាស​ Posters ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ និមិត្ត​រូប និង​​ក្រប​សៀវ​ភៅ​…។ល។ មនុស្ស​​យ៉ាង​ច្រើន​យល់បាន​​​ច្រឡំ ​រវាង​ tyography និង​ hand lettering ប៉ុន្តែ​​ typography ជា​សិល្បៈ​រៀប​ចំ និង​ផ្សំ​អក្សរ​នៅ​ក្នុង​ការ​បោះពុម្ព​ រី​ឯ hand lettering ជា​ប្រភេទ​ឯកសារ​មួយ​ បាន​បង្កើត​ឡើង​ដោយប្រើ​ដៃ​គូរ​​។​

នៅ​វៀតណាម​សព្វថ្ងៃ គូរ​​អក្សរក្បាច់​​នៅតែ​បានចាត់​ទុក​ជា​មុខ​វិជ្ជា​សិល្បៈ​ថ្មី តែ​ទាក់ទាញ​ចាប់អារម្មណ៍មិត្ត​យុវវ័យ​យ៉ាង​ច្រើន​​។ ចាប់​ផើ្តម​បើក​ថ្នាក់​បង្រៀន​គូរ​អក្សរក្បាច់​​មូលដ្ឋាន​ ចាប់ពី​ឆ្នាំ​២០១៦  បង​ស៊ី​ (Sy) ​ចែក​រំលែក​ថា៖ “រៀង​រាល់​ឆ្នាំ​ ខ្ញុំ​តែង​បើក​​វគ្គ​សិក្សា​ពី​៥ទៅ​ដល់​៦​វគ្គ​ មាន​​មិត្ត​យុវវ័យ​ស្ទើរ​ទាំង​​អស់​បាន​អញ្ជើញ​មក​ចូល​រួម​។ មកដល់​សព្វថ្ងៃ​ ក៏មាន​មនុស្ស​ច្រើន​បង្គូរ​ស្គាល់ដល់​សិល្បៈ​គូរអក្សរ​​ក្បាច់​​ ដូច​នេះ​ខ្ញុំ​មាន​បំណង​ចង់បើក​ថ្នាក់​ជំនាញ​ជាង​ សម្រាប់​អ្នកប្រើប្រាស់​​ក្នុង​ការងារ​រចនា​”។



 បង​ឡេក្វឹក​ស៊ី (Le Quoc Sy) ជា​ប្រជាជន​ម្នាក់​​ក្នុង​ចំណោ​មប្រជាជន​វៀតណាម​ ដែល​ស្រាវជ្រាវ​និង​អនុវត្ត​​ដំបូង​បង្អស់​នូវ​ការ​គូរ​​អក្សរ​ក្បាច់​ hand lettering។


 បង​ស៊ី (Sy)​ ឲ្យ​ដឹង​ថា បន្ទាប់ពី​ផ្តើម​​គំនិត​សម្រាប់​អក្សរ​ត្រូវ​ការ​គូរ​ គឺត្រូវគូរ​ពង្រាយ​ដោយ​ដៃ​ជាមុន​សិន​។​


គូរ​អក្សរក្បាច់​ ​កំពុង​បាន​មិត្ត​យុវវ័យ​គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ក្រាហ្វិក​ បង្កើត​ឡើង​​កម្មវិធី​ទន់​អនុវត្ត ​
មាន​លក្ខណៈ​ជាក់​ស្តែង​ខ្ពស់​។



 បន្ទាប់ពី​មាន​ប្លង់​គូរ​បាន​ពង្រាយ​ដោយដៃ​រួចស្រេច​​ ​អ្នក​ធ្វើ​នឹង​យក​ដាក់ទៅ​ក្នុង​ម៉ាស៊ីន​
សម្រាប់​បម្រើ​ការ​បោះ​ពុម្ពផ្សាយ​ពាណិជ្ជកម្ម​​។



 បង​ស៊ី ​(Sy)​ ចែក​រំលែក​ការ​អនុវត្ត​អក្សរ​ក្បាច់​ ​ចូល​ទៅ​ក្នុង​ជីវភាព​រស់​នៅ​ ត្រូវ​ពឹង​ផ្អែកទៅ​លើគំនិត​ច្នៃប្រឌិត​​
ធ្វើ​ដូចម្តេច​សមស្រប់​នឹង​គោល​បំណង​ប្រើប្រាស់​។​



បងឡេក្វឹក​ស៊ី​ (Le Quoc Sy) ក្នុង​ម៉ោង​ណែនាំ​គូរ​អក្សរ​ក្បាច់​​មួយ​ សម្រាប់​មិត្ត​យុវវ័យ​ចំណូល​ចិត្តលើ​​
មុខវិជ្ជា​នេះ​នៅក្រុង​​ហាណូយ​។

 

 ដើម្បី​រៀន​យក​ការ​គូរ​អក្សរ​​ក្បាច់​ ដំបូង​សិក្ខកាម​ត្រូវ​ប្រើ​ស្លាបប៉ាកកា​​​មាន​ជក់​​ទន់​ ដើម្បី​ហាត់​គូរ​អក្សរតាម​តារាង​​អក្សរ​ Alphabet រួច​ក្រោយ​មក​ហាត់​តភ្ជាប់​អក្សរទាំង​នេះ​មកជាមួយ​គ្នា​ បង្កើត​បានឃ្លា​មួ​យ​មាន​ន័យ​។ រីឯ​​ដើម្បី​បង្កើត​បាន​ជា​ស្នាដៃ​គូរអក្សរ​ក្បាច់​ល្អ​ប្រណិត​ បឋម​សិក្ខាកាម​ត្រូវ​គូរ​ពង្រាយ​ដោយ​ខ្មៅ​ដៃ​នៅ​លើ​ក្រដាស។ បន្ទាប់​មក​ ផ្អែក​ទៅ​លើ​​រូបរាង​អក្សរ​និង​គោល​បំណង​ប្រើប្រាស់​នឹង​បញ្ចេញ​ក្បាច់​​ ខាត់​ឲ្យ​​រលើប ​បង្កើន​​ភាព​ស៊ី​ជម្រៅ​ និង​សោភណ​ភាព​សម្រាប់ស្នាដៃនីមួយ​ៗ​​​។ នេះ​ក៏ជា​ដំណាក់កាល​ពិបាក​បំផុត​ ទាម​ទារ​ការ​ច្នៃ​ប្រឌិត​នៃ​អ្នក​គូរ​​។ ស្នាដៃឯកសារ​​នីមួយ​ៗ បង្កើត​ឡើង​ត្រូវ​តែ​ស្អាត​ សមស្រប់​នឹង​គោល​បំណង​ប្រើប្រាស់​។​
 
ចំពោះ​ការ​អនុវត្ត​ផ្សេង​គ្នា​ នឹង​មាន​ការ​​រៀប​រៀង​អក្សរ​ផ្សេង​គ្នា​ ប្រៀប​ដូច​រូប​គំនូរ​ព្យួរលើ​ជញ្ជាំង​ ជួន​កាល​គ្រាន់តែ​លាប​ពណ៌​និង​ដាក់​ស៊ុម​គឺបាន​​ហើយ​ ប៉ុន្តែ​ក្រដាស​ប្រើប្រាស់​ត្រូវ​តែ​រលីង​ និង​មិន​ស្រាំ​ ងាយ​សម្រួល​ស្នាម​គំនូស​។ បើ​អនុវត្ត​​ក្នុង​ការងារ​​រចនា​ ក្រោយ​ពេល​ពង្រាយ​លើក្រដាស​រួច អ្នកគូរ​ត្រូវ​ធ្វើ​នូវ​ដំណាក់​កាល​ចុង​ក្រោយ​​នៅ​លើ​ម៉ាស៊ីន​កាំ​ព្យូទ័រ​ ដោយ​ប្រើកម្មវិធី​កែសម្រួល​។
 
មក់​ដល់​សព្វថ្ងៃ ការ​អនុវត្ត​មុខ​​វិជ្ជា​គូរ​អក្សរក្បាច់​នៅវៀតណាម​ បាន​ប្រើប្រាស់​​តែ​ក្នុង​ការ​ធ្វើ​ logo ផ្លាកសម្គាល់​ពាណិជ្ជសញ្ញា​ ធ្វើ​ក្រប​សៀវ​ភៅ​ ស្តែងពី​​ឯកត្ត​ភាព​ ភាព​ច្នៃប្រឌិតនៅ​​លើ​ផលិតផល​ម៉ូដ​សម្លៀក​បំពាក់​យុវវ័យ​។ ទន្ទឹម​នោះ ​ចំណូល​ចិត្ត​សាមញ្ញ​ គូរអក្ស​រក្បាច់​នៅ​ទាំង​ជួយ​អ្នក​ស្រឡាញ់​វា​ លំហែ​អារម្មណ៍​ក្រោយ​ពី​ធ្វើការ​​​និង​សិក្សា​នឿយ​ហត់៕​

 ស្នាដៃ​​​​អក្សរ​ក្បាច់ ​ដែល​គូរ​ដោយ​ដៃ​​​សមាជិក​ក្លិប​គូរ​អក្សរ​ក្បាច់ក្រុង​ហាណូយ​​៖






















 

អត្ថបទ៖​ ង៉ឹន​ហា   រូបថត៖ តឹតសើន

បណ្តាអត្ថបទបានផ្សាយ