29/01/2016 09:35 GMT+7 Email Print Like 0

គុយបាស្វាគមការដែលអាមេរិកលុបចោលកំហិតអំពីការនាំចេញ

កាសែត “Granma” ដែលជាស្ថាប័ននាំពាក្យរបស់បក្សកុម្មុយនីស្ត​ គុយបា ក្នុងច្បាប់ចេញនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បាន​ឲ្យដឹង​ថា រដ្ឋាភិបាលគុយបាស្វាគម​ការដែល​អាមេរិក​លុប​ចោល​កំហិត​ហិរញ្ញ​វត្ថុ​ទាំង​អស់​ទាក់​ទិន​ដល់​សកម្ម​ភាព​ នាំ​ចេញរបស់គុយបា ហើយអនុញ្ញាត្តិឲ្យអនុវត្តន៍ជើង​ហោះហើរ​ជាផ្លូវការ រវាងប្រទេស​ទាំងពី​រ​។ អត្ថបទ​នេះ​ចាត់​ទុក​ថា កញ្ចប់វិធានការថ្មីរបស់រដ្ឋអំណាចប្រធានាធិបតី​ Barack Obama ជាកា​រ​បោះជំហាន​មួយ​ទៀត​ចំពោះ​ប្រទេស​ទាំងពីរ ព្រមទាំងអះ​អាងនូវយថាទស្សន៍សហប្រតិបតិ្តការ ដើម្បីលុបចោលបទហ៊ុំព័ទ្ធ ដែលកំពុងជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរទៅ​លើគុយបា។ មុននោះ ក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុអាមេរិក បានជូនដំណឹងថា អាមេរិកនឹង​លុបចោល​រាល់កំហិត​ ក្នុ​ងការផ្គត់ផ្គង់ហិរញ្ញវត្ថុនិងទូទាត់ ឲ្យមុខទំនិញមួយចំនួន​ដែល​បាន​នាំចេញ​ទៅកាន់​គុយបា​។ ទន្ទឹម​នឹង​នោះ ការបន្ធូរស្រាលបទហ៊ុំព័ទ្ធ​លើក​នេះ នៅ​អនុញ្ញាត្តិ​ឲ្យអាមេរិក​បើក​ទូលាយការ​នាំចេញ​ទៅគុយ​បាទាក់​ទិន​ដល់​វិស័យអប់រំ ឧបករណ៍ទប់ទល់ទៅនឹងគ្រោះធម្មជាតិ និងផលិតផលកសិកម្មជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ