14/05/2015 10:37 GMT+7 Email Print Like 0

គុយបាលើកលក្ខខ័ណ្ឌក្នុងការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតជាមួយអាមេរិក


គុយបាលើកលក្ខខ័ណ្ឌក្នុងការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតជាមួយអាមេរិក(រូបថតៈ TTXVN)

 
គុយបានិងអាមេរិកអាចនឹងដំណើរការ ការផ្លាស់ប្តូឯកអគ្គរដ្ឋទូត  ខណៈ​ពេល​ដែល​នា​ចុង​ខែ​ឧសភា​ឆ្នាំ២០១៥​ នេះ គុយបាត្រូវបានដកចេញពីបញ្ជីឈ្មោះ​ជាប្រទេសជួយឧបត្ថម្ភភេរកម្មរបស់វ៉ាស៊ីង​តោន​។​ នេះជាសេចក្តីប្រកាសរបស់ប្រធានរដ្ឋគុយបា Raul Castro នាថ្ងៃទី១២ឧសភា ក្នុងកាលៈ​ទេសៈ​ដែល​វ៉ាស៊ីងតោននិងក្រុងឡាហាវ៉ានកំពុងដំណើការសកម្មភាពប្រក្រតីទំនាក់ទំនង។ ទន្ទឹម នឹងបញ្ហា​ផ្លាស់​ប្តូរ​ឯកអគ្គរដ្ឋទូត តាមលោក Raul ថា ភាគីទាំងពីរក៏ត្រូវបាន ប្រមូលផ្តូំ ពិភាគ្សា​លើ​បណ្តា​លក្ខ័ខណ្ឌ​ ទាក់ទិនដល់ការដាក់គំហិតទៅលើការធ្វើ ដំណើរទៅ​វិញទៅមក​ចំពោះ​ភ្នាក់ងារការ​ទូត​គុយ​បា​​នៅវ៉ាស៊ីតោននិងអ.ស.ប និងផ្ទុយទៅវិញផង។ ខ្លឹមសារនៃការថ្លែងមតិរបស់លោក Raul ក៏​បាន​និយាយ​ដល់ បទហ៊ុំព័ទ្ធដែលអាមេរិកបណ្តុកបណ្តាក់ទៅលើគុយបាដោយ​​​ឯតោភាគីពីឆ្នាំ ១៩៦២ និង​ការ​យកឡើងវិញពន្ធនាគារ Guantanamo ដែលទន្ទ្រានកាន់កាប់ខុស ច្បាប់លើទឹកដីគុយបា។ នេះ​ក៏​ជា​លក្ខ័ខណ្ឌក្នុងដំណើការចរចារបង្កើតទំនាក់ទំនងការទូតឡើងវិញផងដែរ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ