20/12/2015 12:11 GMT+7 Email Print Like 0

គុយបាយចេញផ្សាយ​សេចក្តី​ថ្លែង​ការណ៍ក្នុង​ឱកាសរំ​លឹក ១​ឆ្នាំ​ទិវា​ប្រក្រតី​ទំនាក់​ទំនង​ជាមួយ​អាមេរិក​


គុយបាយចេញផ្សាយសេចក្តីថ្លែងការណ៍ក្នុងឱកាសរំលឹក ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងជាមួយអាមេរិក (Image: VNA)

នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥ ប្រធានរដ្ឋគុយបា លោក Raul Castro បានចេញ​សេចក្តីថ្លែងការណ៍រំលឹកខួប ១ ឆ្នាំ​ទិវា​ប្រក្រតីទំនាក់ទំនងការទូតរវាងគុយបានិង អាមេរិក (ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៤- ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៥)។ ក្នុង​​សេចក្តីថ្លែងការ ណ៍របស់ខ្លួន ប្រធានរដ្ឋ Raul Castro បានសង្កត់ធ្ងន់ទលើបណ្ដាគោល​ការណ៍ ដើម្បីប្រទេសទាំងពីរ បន្តកែលំអរទំនាក់ទំនងឆ្ពោះទៅការប្រក្រតីសិទ្ធិសមភាព អធិបតេយ្យភាព​ឯករាជ្យ​និង​ការ​គោរពសិទ្ធិសម្រេចដោយខ្លួនឯង។ លោក ប្រធានរដ្ឋបានចាត់ទុកថា៖ ភាគី​ទាំងពីរ​មិន​ទាន់​ទទួល​បាន​ការ​បោះ​ជំហានលេច ធ្លោណាមួយ​ក្នុងបណ្ដាបញ្ហាដែលគុយបា​ចាត់ទុក ​ជាសារ​វ័ន្ត​សំខាន់​ទំនាក់​ទំនង​ធម្មតា​រវាង​រដ្ឋ​ទាំង​ពីរ ក៏ដូចជា ការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបារបស់អាមេរិក និង​ការ​ទន្ទ្រាន​កាន់​កាប់​របស់​អាមេរិក​នៅ​ឈូងសមុទ្រ Guantanamoរបស់ គុយបាសំដៅធ្វើជាមូលដ្ឋានកងទ័ពជើងអាកាស។ ប្រធានរដ្ឋ   Raul​ Castro បាន អះអាងថា៖ លោកគ្មានពេលណាដែលប្តូរភាព​ប្រក្រតីទំនាក់ទំនងជាមួយ​អាមេរិក ជាមួយ​បណ្ដា​គោល​​ការណ៍​ឯករជ្យជាតិ​និង​សិទ្ធិសម្រេច​ដោយ​ខ្លួនឯង​ ដែល​ជំនាន់​ប្រជាពល​រដ្ឋគុយ​បា​ជា​ច្រើន ​បាន​តស៊ូ​ដើម្បី​​​​ដណ្តើម​​បាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ