22/04/2016 09:49 GMT+7 Email Print Like 0

គុយបាបន្តការធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយវៀតណាម


ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Herminio Lopez Diaz

គុយបាបន្តការធ្វើឲ្យស៊ីជម្រៅទំនាក់ទំនង ជាមួយវៀតណាម។ នេះ​ជាការ​អះអាង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​គុយ​បាប្រ​ចាំនៅ​វៀត​ណាម​ Herminio Lopez Diaz ក្នុងពេលឆ្លើយសម្ភាសន៍ ជាមួយអ្នក​យកព័ត៌មាន​នៃទីភ្នាក់​ងារ​សារ ព័ត៌​មាន​វៀត​ណាម ក្នុងឱកាសដែល​មហាសន្និបាតបក្ស​ទូទាំង​ប្រទេស​លើកទី៧ របស់​គុយបា​ទើប​នឹង​បិទ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ។ ឯកអគ្គរដ្ឋទូ​ត​គុយបា​បានឲ្យដឹងថា ក្រៅពីមហាសន្និបាតបក្សលើកទី៧នេះ  ទំនាក់ទំនងជាមួយវៀត ណាម​ នៅតែជាខ្លឹមសារអាទិភាព ក្នុងគោលនយោបាយកិច្ចការបរទេស​ របស់គុយ​បា។ គុយបា​នឹងបន្ត​ធ្វើឲ្យស៊ីជម្រៅ​ទំនាក់​ទំនង ជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ គុយ​បាមាន​បំណង​ទទួល​ប្រភព ទុនវិនិយោគរបស់វៀតណាមលើគម្រោងមួយចំនួន ដែលភាគី​ទាំងពីរមាន​ការយក  ចិត្តទុក​ដាក់ និងមានផលប្រយោជន៍ទៅវិញទៅមក។ គុយបានឹងបន្តបង្ក​លក្ខណៈ ងាយ​ស្រួល​សម្រាប់​វៀត​ណាម​លើវិស័យ​ដែល​ជាប្រៀបខ្លាំងរបស់ខ្លួន ដូចជា ឱសថ វិទ្យាសាស្ត្របច្ចេកវិទ្យា​ជាដើម។ មហា​សន្និ​បាត​លើក​នេះរបស់​គុយ​បា​ បាន​បង្កលក្ខណៈងាយស្រួលសំដៅបន្តរឹតបន្តឹង​ ថែមទៀតទំនាក់ទំនងពិសេស​រវាង ប្រទេស​ទាំងពីរ​វៀត​ណាម​និង​គុយា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ