05/03/2016 09:43 GMT+7 Email Print Like 0

គុយបានិងEU ចាប់ផ្តើមវង់ចរចារលើកទី៧

វង់ចរចារលើកទី៧រវាងគុយបាជាមួយសហភាពអឺរ៉ុប EU ស្តីពីកិច្ច​ព្រម​ព្រៀង​​សន្ទនា​នយោបាយ ​និង​សហប្រតិបត្តិ​ការទ្វេភាគី បានប្រព្រឹត្តទៅនៅទី ក្រុងឡាហាវ៉ាន់​នាថ្ងៃទី​៣ ខែមិនា ឆ្នាំ២០១៦ ។ ក្នុងការ​ឆ្លើយ​សម្ភាស​ន៍​ ជាមួយសារព័ត៌មាន ក្នុងប្រទេសមុននឹង​ជំនួបនេះ អនុរដ្ឋមន្ត្រី​ការ​បរទេស​និង​ជាប្រធាន​ក្រុម​ចរចារ​គុយ​បា លោក Abelardo Morenco Fernandez បានឲ្យដឹង​ថា ភាគីទាំងពីរ​គឺសុទ្ធ​តែ រំពឹង​ទុក​លើការ​អនុវត្ត​រាល់​ជំហាន​មាន​អត្ថន័យធំធេង នៅវង់ចរចារលើកនេះ  ព្រមទាំងបើកចំហរលទ្ធភាព ដែលថា ភាគីទាំងពីរ​នឹង​បញ្ចប់​វង់ចរចារ​លើកទី​៧ នេះប្រកបដោយជោគជ័យ។ រីឯខ្លួនវិញលោកស្រីChristina Leffer អគ្គលេខា​ធិការ រងទទួល​បន្ទុក​បណ្តា បញ្ហាសេដ្ឋកិច្ចនិងសកលនៃស្ថាប័នកិច្ចការបរទេស EU និង​ជាប្រធាន​ក្រុមចរចារ EU បាន​ចាត់​ទុក​ថា ដល់​ពេលវេលាបញ្ចប់កិច្ចព្រម​ព្រៀង ក្រប​ខ័ណ្ឌដែល​ត្រូវចាត់​ទុក​ជាឯក​សារ​លាយ​លក្ខណ៍​អក្សរ​អំពី​ការ​ប្រក្រតី​ភាព​ទំនាក់​ទំនងនោះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ