01/05/2016 08:48 GMT+7 Email Print Like 0

គុយបានិងអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន


រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond (ខាងស្ដាំ)និងប្រធាន គុយបា
លោក Raul Castro​ (រូបថត៖Twitter)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅគុយបា នាថ្ងៃទី២៩ ខែមេសា រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond បានជួបសន្ទនាជាមួយប្រធានគុយបាលោក Raul Castro ដើម្បីពិភាគ្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសគឺលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍។ថ្លែងមតិបន្ទាប់ពីជំនួបនេះ លោក Hammond បានឲ្យដឹងថា លោកបានពិភាគ្សាប្រកបដោយប្រសិទ្ធិភាពជាមួយប្រធាន Castro អំពីការខំប្រឹងប្រែងក្នុងការធ្វើទំនើបភាវូបនីយកម្មខឿនសេដ្ឋកិច្ចគុយបា។ មុននោះ លោក Hammond បានជួបចរចារជាមួយសមភាគីប្រទេស ម្ចាស់ផ្ទះលោក Bruno Rodriguez ដើម្បីពិភាគ្សាអំពីបញ្ហាជាច្រើន ពិសេសគឺការកែប្រែ​គោល​នយោបាយសេដ្ឋកិច្ចសង្គមនៅគុយបានាពេលថ្មីៗនេះ។ នាថ្ងៃដដែល រដ្ឋមន្ត្រីទាំងពីររូបនេះបានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាច្រើនលើវិស័យថាមពល វប្បធម៌ និងសេវាកម្មហិរញ្ញវត្ថុ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ