18/07/2015 10:56 GMT+7 Email Print Like 0

គុយបានិងអាល្លឺម៉ង់បង្កើតឡើងវិញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី


រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier (ខាងឆ្វេង)និងសមភាគីគុយបាលោក Bruno Rodriguez (រូបថត៖dw.com)

តាមសេចក្ដី​ប្រកាសនៃក្រសួង​ការបរទេស​គុយបា​ថា ប្រទេសនេះនិង​អាល្លឺម៉ង់​បាន​បង្កើត​ឡើង​វិញ​ទំនាក់​ទំនង​សហ​​ប្រតិបតិ្ត​ការទ្វេភាគី នាថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥​​ ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​នៅគុយ​បា​របស់​រដ្ឋ​មន្ត្រី​ការ​បរទេសអាល្លឺម៉ង់​ លោក Frank-Walter Steinmeier។ បន្ទាប់ពីជំនួបចរចារវាង លោក Steinmeir និង​សម​ភាគី​គុយ​បា លោក Bruno Rodriguez រដ្ឋមន្រ្តីការបរទេសទាំង២រូបបានចុះ​ហត្ថលេខាលើ​សេចក្ដី​ថ្លែង​ការណ៍​​រួម​ស្ដីពី​កិច្ច​សហប្រតិបតិ្ត​ការ រវាងរដ្ឋាភិបាល ទាំង២និងអនុស្ស​រណៈ​យោគ​យល់គ្នា​ស្ដីពី​ការ​បង្កើត​យន្ត​ការ​ពិគ្រោះ​​យោ​បល់ នយោបាយរវាង​ក្រសួង​ការបរទេស​ទាំង២​ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ