19/03/2015 11:15 GMT+7 Email Print Like 0

គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត

គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត (Image: VNA)

នាថ្ងៃទី​១៧​ខែមិនាឆ្នាំ២០១៥ ក្រសួងការបរទេស​គុយបាបាន​ប្រកាស​ថា៖ វង់ចរចា​លើកទី​៣ ស្តីពី​ការ​ប្រក្រតី​ទំនាក់​ទំនង​ការទូតឡើងវិញជាមួយ​អាមេរិកនៅរដ្ឋធានី La Habana បាន​បិទបញ្ចប់ ក្រោយរយៈ​ពេល​១ ថ្ងៃ​ធ្វើ​ការ​។ សេចក្តីប្រកាសពោល​ខាង លើបានឲ្យដឹង​ថា៖ ភាគីទាំង​២ បាន​ពិភាក្សា​អំពី​បញ្ហាជាក់​ស្តែងទាក់​ទិនដល់​ដំណើរ ការ​ចាប់ផ្តើមទំនាក់ទំនង​ការទូត​ឡើងវិញនិងជំនួបនាថ្ងៃទី​១៦​ខែមិនាឆ្នាំ២០១៥ កន្លង​មកបាន ប្រ​ព្រឹត្ត​ទៅក្នុងបរិយា​កាសសកម្ម។ សេចក្តីប្រកាសនេះគឺ​ជាឯកសារជាផ្លូវការតែ​មួយគត់ដែល​គុយ​បាចេញ​ផ្សាយ​គិតតាំងពីពេលវង់ចរចាលើកទី ៣ បានចាប់ផ្តើម។ រីឯខ្លួនវិញ អ្នកនាំពាក្យក្រ​សួងការបរទេសអា​មេរិក លោក   Jeff Rathke​បានវាយតំលៃ វង់ចរចាលើកនេះ “សកម្មនិងមានចរិតលក្ខណៈ​ស្ថាបនា” ដែល​ត្រូវបាន​រៀប​ចំឡើង ក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមក។ នាបច្ចុប្បន្ន ភាគីទាំង​២​មិនទាន់ប្រកាសអំពី ពេល​វេលា​និង​ទីកន្លែង​រៀបចំវង់ចរចា​ជាបន្តនៅឡើយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ