24/05/2015 13:43 GMT+7 Email Print Like 0

គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើរការចរចា


គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើការចរចារ (Image: VNA)

នាថ្ងៃទី២២ខែ​ឧសភាឆ្នាំ​២០១៥ គុយ​បានិង​អាមេរិក​បាន​ប្រកាសថា​៖ ក្នុងរយៈ​​ពេល​២ ថ្ងៃដំណើរ​ការចរចា ភាគី​ទាំង​២ ទទួល​បានការ​បោះជំហាន​ដើម្បី​ឆ្ពោះ​ទៅការ​ប្រ​ក្រតី ទំនាក់ទំនង​ការទូត។ ភាគី​ទាំង​២​នឹង​បន្ត​ដំណើរ​ការ​ចរចា​ នា​សប្តាហ៍​ខាងមុខ​សំដៅ បើក​ស្ថាន​ទូតឡើង​វិញនៅ​ប្រទេស​និមួយៗ។ បណ្ដា​មន្ត្រី​ជាន់​ខ្ពស់​របស់​គុយ​បា​និង​អាមេរិក​សុទ្ធតែ​សម្តែងសុ​ទិដ្ឋិនិ​យម បន្ទាប់ពីវង់​ចរចា​នេះនៅ​វ៉ាស៊ីន​តោន ដោយ​មិន​អើ ពើ​ដល់​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេស​សល់។ ការ​បើកស្ថាន​ទូតនៅ​វ៉ាស៊ីន​តោន​និង La Habana គឺជា​ផ្នែកមួយ​ក្នុង​កិច្ចព្រម​ព្រៀង​ស្តីពីការ​ប្រក្រតីទំនាក់​ទំនងការ​ទូត ដែលប្រធានាធិប​តីអាមេរិក​លោក Obama និង​ប្រធាន​រដ្ឋគុយ​បា លោក Raul Castro ទទួលបាន​នាខែ​ធ្នូឆ្នាំ​​២០១៤។ អាមេរិកមាន​គោលបំណង​ថា៖ អ្នកការ​ទូតគ្រប់​រូប​របស់ គេ​មាន​សិទ្ធិ​ធ្វើដំណើរ​ទៅមក​នៅ​គុយបា។ ឧបការី​រដ្ឋមន្ត្រីការ​បរទេសអាមេរិក​ទទួល បន្ទុក​បញ្ហា​នៅ​អឌ្ឍគោល​ខាង​លិច​ លោកស្រី Roberta Jacobson បាន​ឲ្យ​ដឹង​ថា៖ រូប​សណ្ឋាន​សកម្មភាព​នៃស្ថាន​ទូត​អាមេរិក​ប្រចាំ​ នៅ​គុយបា​នា​​អនាគត​នឹងស្រដៀង​គ្នា ជាមួយ​ស្ថានទូត​នៃប្រទេសនានា ប្រចាំនៅ​គុយបា​និងស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​​ផ្សេងៗ​លើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ