28/03/2015 14:37 GMT+7 Email Print Like 0

គុយបានិងអាមេរិកដំណើរការជំនួបសន្ទនាអំពីសិទ្ធិមនុស្ស


រូបថតៈ Reuters

គុយបានិងអាមេរិកនឹងដំណើរការជំនួបសន្ទនា​អំពីសិទ្ធិមនុស្ស នាថ្ងៃទី៣១ខែមិនាឆ្នាំ២០១៥ខាងមុខ​នៅក្រុង​វ៉ាស៊ីន​តោន (អាមេរិក)។ នេះជាការផ្តើម​គំនិត​របស់ La Habana ដោយទទួលបាន​ការគាំទ្រ​ពីវ៉ាស៊ីនតោន។ តាម​សេចក្តី​ជូន​ដំណឹង របស់អនុប្រធាននាយកដ្ឋានពហុភាគី និងច្បាប់អន្តរជាតិចំណុះ ក្រសួងការបរទេស​គុយបា លោក​ Pedro Luis Pedroso បានឲ្យដឹងថា La Habana សង្ឃឹម ថា​ជំនួប​សន្ទនា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​ស្ថាបនា ដោយឈរ​លើមូល​ដ្ឋានភាគីទាំងពីរ មានផលប្រយោជន៍រួម​គ្មានការរើងអើង គោរ​ពអធិប​តេយ្យ​ភាព​​ដ៏ពេញលេញ និងមិនធ្វើអន្តរាគមចូល​ក្នុងកិច្ចការផ្ទៃ ក្នុងរបស់ប្រ​ទេសនីមួយៗ។ អ្នកកាទូត​១រូប​នេះក៏​បាន​អះអាង​ថា ជំនួបសន្ទនា​អំពី​សិទ្ធិ​មនុស្ស ជាការបញ្ជាក់​ថា​គុយ​បា​ត្រៀម​ខ្លួន​ជា​ស្រេច​ពិភាក្សា​ ជាមួយអាមេរិក​អំពី​រាល់​ប្រធាន​បទ ដោយមិនអើពើដល់ការខុសប្លែកគ្នា ដ៏ជ្រាលជ្រៅអំពីប្រព័ន្ធ​នយោបាយ​ ទស្សនៈអំពី​អធិប​តេយ្យ​ភាព សិទ្ធិមនុស្ស​និងច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ