21/08/2016 10:08 GMT+7 Email Print Like 0

គុយបានិងអាមេរិកជំរុញជំនួបចរចារស្ដីអំពីអាកាសចរ


គុយបានិងអាមេរិកជំរុញជំនួបចរចារស្ដីអំពីអាកាសចរ

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ អនុប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាបញ្ហា ស្ដីអំ​ពីអាមេរិក នៃក្រសួង​ការ​បរទេស​គុយបា លោក Gustavo Machin បានជូនដំណឹង​អោយដឹងថា៖ ប្រទេសនេះនិង​អាមេរិក បាន​ដំណើរការ​ចរចារ​ថ្មី​ ស្ដីអំពីអាកាសចរនៅ​ទីក្រុង​ឡាអេ។ ខ្លឹម​សារ​ស្នូល​ក្នុងជំនួប​នេះ គឺពិភាក្សា​អំពីការ​ត្រៀមរៀប​ចំទទួល​ជើង​ហោះហើរពាណិជ្ជកម្ម ពីអាមេរិកមកកាន់ព្រលានយន្តហោះ របស់គុយបា ចាប់ពីថ្ងៃទី​៣១ ខែ​សីហា។ តាម​កិច្ចព្រម​ព្រៀង រវាងអាមេរិកនិងគុយបា JetBlue នឹងជាក្រុមហ៊ុន​អាកាសចរ​ដើមដំបូង របស់អាមេរិក បង្កើត​ជើងហោះហើរ​ពាណិជ្ជកម្ម​ឡើង​វិញ ទៅ​កាន់​គុយបា ក្រោយរយៈពេល៥០ឆ្នាំត្រូវផ្អាក។

​នាថ្ងៃទី៧ ខែកក្កដា រដ្ឋាភិបាល​អាមេរិកបានអនុញ្ញាតអោយ ក្រុមហ៊ុនអាកាសចរពាណិជ្ជកម្មចំនួន​៨បាន​បើក​ជើង​ហោះហើរ​ទៅកាន់​គុយបា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ