19/07/2018 09:50 GMT+7 Email Print Like 0

គុយបានិងលោក Fidel ជាមនោសញ្ចេតនាដ៏ពិសិដ្ឋក្នុងបេះដូងជនវៀតណាមគ្រប់រូប


 លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម ថ្លែងបទសន្ទរកថាស្ដីពីសតិអារម្មណ៍របស់អគ្គមគ្គុទេសបដិវត្តន៍ គុយបាលោក Fidel Castroនិងមនោសញ្ចេតនាពិសេសរបស់លោកជូនចំពោះ ប្រជាជនវៀតណាម។ (រូបថត៖ TTXVN)

 ក្នុងសម័យប្រជុំពេញ​អង្គពិសេសនាថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០១៨ ​នៃវេទិកា Sao Paulo​ លើកទី២៤ នៅទីក្រុង La Habana ប្រទេស​គុយបា លោក Nguyen Duc ​Loi អគ្គ​នាយកទីភ្នាក់ងារសារព័ត៌មានវៀត​ណាម ប្រធាន​គណៈប្រតិភូបក្ស​កុម្មុយនិស្ត វៀតណាម បានថ្លែងបទ​សន្ទរកថាស្ដីពីសតិអារម្មណ៍របស់អគ្គ​មគ្គុទេសបដិវត្តន៍ គុយបា​លោក Fidel Castro និងមនោសញ្ចេតនាពិសេសរបស់លោ​កជូនចំពោះ ប្រជាជន​វៀត​ណាម។

​លោក​ Nguyen Duc Loi អះអាងថា លោក Fid​el Castro ជាអគ្គមគ្គុទេស​ដ៏មហិមារ​របស់​ចលនាកម្មករ​និង​កុម្មុយនិស្តអន្តរជាតិ។​ លទ្ធិ មនុស្សធម៌អន្តរជាតិដែលលោក Fi​del ប្រសូត្រឡើងនិងដឹកនាំនោះ បានជួ​យ ឧបត្ថម្ភ​ទាំងខាងសម្ភារៈ​និងស្មារតីចំពោះបដិវត្តន៍និងច​លនារំដោះប្រជាជាតិជាច្រើនលើពិភពលោ​ក ក្នុង​នោះមាន​ការតស៊ូប្រឆាំង​ចក្រពត្តិអាមេរិករបស់ប្រជាជ​ន វៀតណាមផងដែរ។

លោក Nguyen Duc ​Loi សង្កត់ធ្ងន់ថា គុយបានិង​លោក Fidel ជាមនោ ស​ញ្ចេតនាដ៏ពិសិដ្ឋ​ក្នុងបេះដូង​របស់​ជនវៀត​ណាមម្នាក់ៗ​ ព្រមទាំងរំលឹកឡើ​ង វិញនូវ​ការជួយ​ឧបត្ថម្ភ​ដ៏ស្មោះសរ​ដែលប្រជាជន​គុយបាបាន​លៃ​ទុក​ជូន​​ចំពោះ ប្រជាជនវៀតណាម ដូចប្រសាស​ន៍ល្បីល្បាញរបស់លោក Fidel ដែ​លថា៖ “ដើម្បីវៀតណា​ម គុយ​បាត្រៀម​​ខ្លួនជាស្រេច​លះបង់ឈាមស្រស់រប​ស់ខ្លួន”៕ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ