05/04/2021 16:01 GMT+7 Email Print Like 0

គុជខ្យងម៉ាកង៉ុកហៀន( Ngoc Hien) ប្រណីតនិងស៊ីវិល័យ

ដោយត្រូវបានអ្នកជំនាញនិងអ្នកប្រើប្រាស់ចាត់ទុកជាគុជខ្យងមួយ​ក្នុង​ចំណោគុជខ្យងដ៏ស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោកក្រុមហ៊ុនទទួល​ខុសត្រូវ​មាន​កំរិតគុជខ្យងង៉ុកហៀន(Ngoc Hien) (Ngoc Hien Pearl- Phu Quoc) បានចេញផលិតផលគុជខ្យង​ដែល​មាន​គំរូ​សម្បូរ​បែប រូប​រាងពិសេសៗ​ដោយ​តែងតែ​បញ្ជាក់បាន​ម៉ាកយីហោ និងគុណភាពទាំងក្នុងនិងក្រៅប្រទេស។

ទីក្រុងភូគុក (Phu Quoc) មួយរីកចម្រើននាពេលបច្ចុប្បន្ននេះមានផលិតផលវិសេសវិសាលជាច្រើនដែលក្នុងនោះលេចធ្លោជាងគេគឺ គុជខ្យងជាអំណោយមួយពីមហាសមុទ្រ តាមរយៈការចិញ្ចឹមនិងកែច្នៃគ្រឿងអលង្ការធ្វើពីគុជខ្យងដែលមាននៅតំបន់នេះជាច្រើនឆ្នាំមកហើយ។ ក្នុងនោះមិនអាចរំលងចោលម៉ាកយីហោ "Ngoc Hien Pearl" បានឡើយ ជាសហគ្រាសដំបូងបង្អស់ដែលចិញ្ចឹមខ្យងយក គុជនៅលើកោះភូគុក (Phu Quoc) នៃខេត្តកៀនយ៉ាង (Kien Giang) រហូតមកដល់ពេលនេះសហគ្រាសនេះដំណើរការក្នុងរយៈពេលជាង ២០ ឆ្នាំហើយ។

ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតគុជខ្យងង៉ុកហៀន(  Ngoc Hien) មានកសិដ្ឋានចិញ្ចឹមខ្យងយកគុជដែលមានទំហំជិត ៥០០ ហិកតាប្រមូលគុជខ្យងជាមធ្យមបានប្រមាណ ៥០០,០០០ គ្រាប់ ក្នុងមួយឆ្នាំដែលគេស្គាល់ថាជាកសិដ្ឋានចិញ្ចឹមខ្យងយកគុជមួយធំបំផុតនៅលើកោះនេះ។


គុជខ្យង ង៉ុកហៀន( Ngoc Hien) ដែលមានរយៈពេលដំណើរការជាង ២០ ឆ្នាំហើយនោះ បានបញ្ជាក់នូវម៉ាកយីហោ និងគុណភាពចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ។


ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។សហគ្រាសគុជខ្យងង៉ុកហៀន ( Ngoc Hien) មានកសិដ្ឋានចិញ្ចឹមខ្យងយកគុជដែលមានទំហំ ៥០០ ហិកតាប្រមូលគុជខ្យងជាមធ្យមបានប្រហែល ៥០០,០០០ គ្រាប់ក្នុងមួយឆ្នាំដែលត្រូវបានគេស្គាល់ថាជាកសិដ្ឋានចិញ្ចឹមខ្យងយកគុជមួយធំបំផុតរបស់កោះនេះ។


ក្រុមហ៊ុនគុជខ្យងង៉ុកហៀន(Ngoc Hien)បានអញ្ជើញអ្នកជំនាញមកពីប្រទេសជប៉ុនឱ្យចូលរួមសហការក្នុងដំណើរការចិញ្ចឹមខ្យង យកគុជតាមបច្ចេកវិទ្យាទំនើបដោយបង្កើតបាននូវគុជខ្យងដែលល្អឥតខ្ចោះបំផុត។


យកគុជពីខ្យង


កែច្នៃគុជខ្យង


ផលិតផលត្រូវបានផលិតចេញពីសំបកខ្យង។


ផលិតផលកង់ដៃគុជខ្យង។
 


ផលិតផលកង់ដៃគុជខ្យងដើម្បីទទួលបានគុជដែលមានគុណភាព និងសោភ័ណភាពខ្ពស់ក្រុមហ៊ុនគុជខ្យង ង៉ុកហៀន (Ngoc Hien)បានអញ្ជើញអ្នកជំនាញមកពីប្រទេសជប៉ុនឱ្យចូលរួមសហការក្នុងដំណើរការចិញ្ចឹមខ្យង យកគុជតាមបច្ចេកវិទ្យាទំនើប
ដោយបង្កើតបាននូវគុជខ្យងដែលល្អឥតខ្ចោះបំផុត។

ក្រុមហ៊ុនគុជខ្យងង៉ុកហៀន (Ngoc Hien)មាន ៤ ផលិតផលធ្វើពីគុជខ្យងសមុទ្រគឺ Tahiti, South Sea, AkoyaនិងMabeក្រៅពីនេះគ្រឿងអលង្ការធ្វើពីគុជខ្យងដូចជាខ្សែកខ្សែដៃចិញ្ចៀនក្រវិលនិងនាឡិកា ដែលជាម៉ាកយីហោ ង៉ុកហៀន (Ngoc Hien) ។ នោះ វាសុទ្ធតែលើកតម្កើង និងរំលេចនូវសម្រស់និងបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់ជាពិសេសភាពឆើតឆាយរបស់ស្ត្រី។

ក្រៅពីនេះក្រុមហ៊ុនគុជខ្យងង៉ុកហៀន (Ngoc Hien) ក៏ជាគ្រឹះស្ថានដំបូងគេនៅខេត្តគៀនយ៉ាង (Kien Giang) ដែលបំពេញតាមស្តង់ដារនៃការបម្រើភ្ញៀវទេសចរដោយហេតុនេះបានបើកដំណើរការនៃប្រភេទទេសចរណ៍ដែលមកទស្សនាដំណើរការផលិតគុជខ្យងរួមចំណែកដល់ការធ្វើពិពិធកម្មនូវសេវាកម្មទេសចរណ៍នៅកោះភូគុក។ បន្ទប់តាំងបង្ហាញដែលមានទំហំជិត ៤,០០០ ម៉ែត្រការ៉េនៅឃុំ យឿងទើ (Duong To)បានក្លាយជាគោលដៅទេសចរណ៍ប្លែកនិងទាក់ទាញទាក់ទាញភ្ញៀវទេសចរមួយចំនួនធំពេលមកកោះភូគុក (Phu Quoc)។

ភ្ញៀវទេសចរនឹងត្រូវបានបុគ្គលិកនៃក្រុមហ៊ុនគុជខ្យង ង៉ុកហៀន( Ngoc Hien)ណែនាំឲ្យទៅទស្សនានិងណែនាំនូវដំណើរការចិញ្ជឹមខ្យង យកគុជក៏ដូចជាដំណើរការកែច្នៃគុជខ្យងផងដែរ។  ការធ្វើបែបនេះនឹងជួយឱ្យអ្នកទេសចរយល់កាន់តែច្បាស់អំពីការចិញ្ចឹមខ្យង យកគុជក៏ដូចជាភាពហ្មត់ចត់ ផ្ចិតផ្ចង់និងច្នៃប្រឌិតក្នុងការធ្វើឲ្យបាននូវផលិតផលគុជខ្យងដែលមានភាពប្លែកៗប្រណិតនិងស៊ីវិល័យនោះ៕

 






ខ្សែកធ្វើពីគុជម៉ាកយីហោង៉ុកហៀន(Ngoc Hien)មានភាពប្លែកៗ លើកតម្កើង និងរំលេចនូវសម្រស់និងបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់ជាពិសេសភាពឆើតឆាយរបស់ស្ត្រី។


ក្រវិលដ៏ប្រណីតសម្រាប់ស្ត្រី។


បន្តោងខ្សែរកដែលមានតម្លៃជាង ៩០ លានដុង។


បន្ទប់ដាក់តាំងផលិតផលដែលមានទំហំ ៤០០០ ម៉ែត្រក្រឡាក្នុងឃុំយឿងទើ (Duong To)បានក្លាយជាទិសដៅទេសភាពប្លែកនិងទាក់ទាញភ្ញៀវទេសចរមួយចំនួនធំពេលមកទេសចរណ៍កោះភូគុក (Phu Quoc)។


មកដល់កោះភូគុក(Phu Quoc) អ្នកទេសចរកុំភ្លេចជ្រើសរើសឲ្យខ្លួនឯងនូវគ្រឿងអលង្ការមួយធ្វើពីគុជខ្យង
 

ក្រុមហ៊ុនគុជខ្យងម៉ាក់យីហោ ង៉ុកហៀន (Ngoc Hien)មានកិត្តិយសទទួលបានរង្វាន់ដ៏ល្បីល្បាញជាច្រើនដូចជា៖

- ផលិតផលមានគុណភាពនៅឆ្នាំ ២០០៥
- ពានរង្វាន់សហគ្រាសវៀតណាមឆ្នាំ ២០១០

-សហគ្រាសនិងកសិដ្ឋានដើម្បីការអភិវឌ្ឍកសិករវៀតណាមរចនាបទសហគ្រិន ឆ្នាំ ២០១១
-ពានមាសសម្រាប់ផលិតផល VAC សុវត្ថិភាព ឆ្នាំ ២០១២

នៅឆ្នាំ ២០២០ ក្រុមហ៊ុននេះក៏បានជួយគាំទ្រ ១០០ លានដុង ដោយរួមជាមួយកងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង (Kien Giang) ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ ដោយផ្តល់អំណោយជាង ២០០ចំណែក ដល់អ្នកដែលលក់សំបុត្រឆ្នោតនៅកោះភូគុក (Phu Quoc)ខេត្តគៀនយ៉ាង (Kien Giang)។

អត្ថបទ៖ សើនងា រូបថត៖ ដាំងគីមភឿង
បែសម្រួលដោយង្វៀនយ៉ាង

បណ្តាអត្ថបទបានផ្សាយ