19/01/2015 10:28 GMT+7 Email Print Like 0

គន្ធពិដោរផ្កាឈូកប្រទេសវៀតណាម

ថ្មីៗនេះ អ្នករចនាម៉ូដ ធៀវវី បានបង្ហាញកម្រងអាវផាយមួយឈុតក្រោមប្រធានបទ៖ “គន្ធពិដោរ​ផ្កា​ឈូកប្រទេសវៀតណាម នៅមជ្ឈមណ្ឌល White Palace” (ខណ្ឌភូញ៉ឹន ទីក្រុងហូជីមិញ)។

ផ្កាឈូកគឺជាប្រភេទផ្កាមួយផ្សារភ្ជាប់ និងស្និទ្ធិស្នាលជាមួយប្រជាជនវៀតណាម។ ត្របកផ្កាឈូកពណ៌ផ្កាឈូក លំ​អង​ផ្កា​ក្រអូបដូចជាសោភណ្ឌភាពស្លូតបូត បរិសុទ្ធនិងទន់ភ្លន់របស់កញ្ញាវៀតណាម។ លើបណ្តាអាវផាយ ក្បាច់​រចនា​តុប​តែង​​អំពីរូបភាពផ្កាឈូកលេចធ្លោ តែងតែមានកម្លាំងទាក់ទាញយ៉ាងខ្លាំងចំពោះមនុស្សទាំងឡាយ។

កើតនិងធំដឹងក្តីនៅទីក្រុងឆ្នេរសមុទ្រញ៉ាត្រាងដ៏ស្រស់ស្អាត ការរួមផ្សំរវាងធម្មជាតិនិងមនុស្ស​គឺជាប្រភព​បំផុស​គំ​និត​ច្នៃ​ប្រឌិតឲ្យអ្នករចនាម៉ូដ ធៀវវី។ ភាពសុភាពរាបសារនិងស្រស់ប្រិមប្រិយចំរុះនឹងស្នាមទំនើប​នៃអាវផាយប្រពៃណី​របស់​ប្រជាជន​វៀតណាម ដែលបានអ្នករចនាមូដ ធៀវវី ពិពណ៌នាក្នុងរូបភាពផ្កាឈូកពោរពេញដោយការជក់ចិត្ត។

ចំពោះគំនិតផ្តួចផ្តើមអំពីការរួមផ្សំរវាងផ្កាឈូកជាមួយ បណ្តាកេរ្តិ៍ ដណែល ដ៏ល្បីឈ្មោះទូទាំង​ប្រទេស​វៀត​ណាម​ដូច​ជា​៖ បឹង​ហូហ្គឿម ផ្សារបេនថាញ់ វត្តម៉ូតកូត វត្តកូវ វិមានថុងញ៉ឹត…បង្កើតជាក្បាច់រចនាលើតួរអាវផាយ ។ អ្នក​រច​នា​ម៉ូដ​ ធៀវ​វី មានបំណងប្រាថ្នាបណ្តានិមិត្តិរូបក្នុងកម្រងអាវផាយប្រពៃណី “គន្ធពិដោរផ្កាឈូកវៀតណាម ” រួមចំ​ណែក​ផ្សព្វ​​ផ្សាយ​​អំពីតបន់ កេរ្តិ៍ដំណែលរបស់វៀតណាមចេញទៅពិភពលោក។

 គំនិតផ្តួចផ្តើមរបស់អ្នករចនាម៉ូដ ធៀវវី មានបំណងប្រាថ្នាបង្ហាញឲ្យ​ទស្សនិកជនឃើ​ញ​លំហូរនៃ​ពេលវេលា​តាមរយៈ​បណ្តា​ម៉ូដអាវផាយ។

ការរួមផ្សំរវាងផ្កាឈូកនិងបណ្តាកេរ្តិ៍ដំណែលដ៏ល្បីឈ្មោះ ដូចជាអតីតរាជធានីហ្វេ និងស្ពានទ្រឿងទៀនលើអាវផាយ។

បណ្តាម៉ូដអាវផាយមានគំនូរឈូងសមុត្រហាឡុង (ខេត្តក្វាងនីញ) និងស្ពានកូវ (ខេត្តក្វាងណាម)

ការរួមផ្សំសមស្របរវាងបណ្តាក្បាច់រចនាផ្កាឈូកនិងវាលស្រែកាំជណ្តើរនៃភាគឦសាន និងតំបន់ស័ក្តិសិទ្ធិមីសើន។

និមិត្តរូបវិមានដុកឡឹប លើអាវផាយរបស់អ្នករចនាម៉ូដ ធៀវវី។

កំពង់ផែញ៉ារ៉ុងនិងវិថីបុរាណហូយអាន លើអាវផាយរបស់អ្នករចនាមូដធៀវវី។

គំរូរចនាម៉ូដនិមួយៗ គឺជាវណ្ណកម្មសិល្បៈមួយមានការរួមផ្សំរវាងផ្កាឈូកនិងស្នាម​នៃពេលវេលាដែលបង្ហាញ​ក្នុង​បណ្តា​សំ​ណង់​ស្ថាបត្យកម្មមានពណ៌ស្លែបុរាណ ធ្វើឲ្យអាវផាយមានច្រើនពណ៌ដ៏អាថ៌កំបាំង។


អ្នកបង្ហាញម៉ូដទន់ភ្លន់ក្នុងអាវផាយរបស់អ្នករចនាម៉ូដ ធៀវវី។ គំរូរចនាម៉ូដនិមួយៗគឺជាវណ្ណកម្មសិល្បៈមួយ ការរួមផ្សំ​រវាង​ផ្កាឈូកនិងស្នាមពេលវេលាដែលបង្ហាញក្នុងបណ្តាសំណង់ស្ថាបត្យកម្មមានពណ៌ស្លែបុរាណ ធ្វើឲ្យ​អាវផាយ​មាន​ពណ៌​ដ៏​អាថ៌កំបាំង។ សោភណ្ឌភាពរបស់នារីស្រស់ស្អាត និងថ្លៃថ្នូរនៅពេលពួកគេពាក់អាវផាយ ដែលប្រកដោយ​សោភណ្ឌភាព​ប្រពៃណីរបស់នារីវៀតណាម ព្រមទាំងក៏លើ​កតំកើង​រាង​កាយ​យុវវ័យ​របស់​នារី​វៀត​ណាម​ផងដែរ។

អ្នករចនាម៉ូដ ធៀវវី មានបំណងប្រាថ្នាធ្វើឲ្យទស្សនិកជនមើលឃើញលំហូពេលវេលាឆ្លង ក្នុង គំរូរចនាម៉ូដ​អាវ​ផាយ​និមួយ​ៗ​របស់ខ្លួន។ នេះគឺភាពស្ងៀមស្ងាត់ បុរាណនៃបណ្តាសំណង់ស្ថាបត្យកម្មល្បីឈ្មោះទូទាំងប្រទេស ភាព​ស្រស់​ស្អាត​និងថ្លៃថ្នូររបស់ផ្កាឈូក។ វាដិតជាប់ រក្សាគន្ធពិដោរនៃត្របកផ្កាឈូក វាស្ទាក់ស្ទើរ ស្ងៀមស្ងាត់ ពីព្រោះ​បណ្តា​កេរ្តិ៍​ដំណែល​ស្ថិតស្ថេរក្នុងប្រវត្តិសាស្ត្ររួមមាន៖ បណ្តាវត្តបុរាណ ស្ពានកោងៗ…លើអាវផាយដ៏បរិសុទ្ធ។

អ្នករចនាម៉ូដ ធៀវវី បានប្រើប្រាស់ពីរពណ៌ស្នូលគឺពណ៌ខ្មៅនិងពណ៌ស្វាយ រួមផ្សំវត្ថុធាតុដើម​សូត្រ​ទន់បានបង្កើត​ចំ​ណាប់​អារម្មណ៍ជាច្រើនចំពោះបណ្តាម៉ូដអាវផាយ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ដោយភាពស្រស់ស្អាត សុភាព​រាប​សារ​​ ស៊ីជំរៅមិនអាចពិពណ៌នាបានទេ។ គេពិបាកសំគាល់នូវអាវផាយស្អាតឬនារីយុវវ័យស្អាត ទាំង​ពីរ​ប្រការ​នេះ​សុទ្ធតែ​ជាការរួមផ្សំដ៏ឥតខ្ចោះនៃសោភណ្ឌភាពនៃលោកនេះ។

បណ្តាគំរូរចនាម៉ូដអាវផាយរបស់អ្នករចនាម៉ូដធៀវវី បង្ហាញការរួមផ្សំល្អិតល្អន់រវាងអាវផាយនិងផ្កាឈូក។ ការ​រួម​ផ្សំ​រវាង​សម្លៀកបំពាក់ជាតិស្រស់ស្អាតនិងផ្កាជាតិថ្លៃថ្នូរដែលបង្ហាញតំលៃសោភណ្ឌភាពអមតៈរបស់ប្រភេទផ្កានិងអាវ​ផាយ​ បានជ្រាបជ្រៅ​ក្នុងព្រលឹងជនជាតិវៀត ណាម ផ្តល់ឲ្យទស្សនិកជនបណ្តាការរំជួលចិត្ត ចំណាប់អារម្មណ៍​មិន​អាច​​ភ្លេច​​បាន។ ក្នុងសម្លេងតន្ត្រីជាតិ ក្នុងការពោរពេញដោយសូរសម្លេងនៃបណ្តាចង្វាក់ដ៏ពិរោះ មនោសញ្ចេតនា និង​សម្លេង​ខ្លុយ​ ចាប៉ីត្រាញ់ ចាប៉ីសាដៀវ… កាន់តែធ្វើឲ្យអាវផាយកាន់តែទាក់ទាញថែមទៀត។ និមិត្តរូបផ្កាឈូក ត្រូវ​បាន​​អ្នក​​រចនា​ម៉ូដ​ផ្តិតលើផ្ទៃសូត្រ បង្ហាញក្នុងដំណើរការប្រែប្រួលរបស់ប្រវត្តិសាស្ត្រ អាវផាយ​នៅតែស្ថិតស្ថេរ​ជា​មួយ​ពេល​​វេ​លា​៕


រូបថត៖ឡេមិញ អត្ថបទ៖ង្វៀនអាញ់

បណ្តាអត្ថបទបានផ្សាយ