03/04/2016 10:02 GMT+7 Email Print Like 0

គណៈលេខាធិការដ្ឋានអាស៊ាននិងអ.ស.ប​បង្កើន​កិច្ច​សហប្រតិបតិ្ត​ការ​ឆ្ពោះទៅ​សង្គម​សន្តិភាព​និង​សម្បូរ​រុង​រឿង​

គណៈលេខាធិការដ្ឋានអាស៊ាននិងអ.ស.បបង្កើនកិច្ចសហប្រតិបតិ្តការ​ឆ្ពោះទៅ​សង្គមសន្តិភាព​និងសម្បូរ​រុង​រឿង​។ នេះជា​ខ្លឹមសារ​ដែលត្រូវ​បាន​ភាគីទាំងពីរ​ឯកភាព​ក្នុងកិច្ចប្រជុំនាថ្ងៃទី៣១ ខែ​មិនា នៅ​ទីក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូ​នេស៊ី។ ភាគី​ទាំងពីរបានលើកច្បាស់ថា សហប្រតិបតិ្តការដើម្បីជំរុញសន្តិសុខ សន្តិភាពតំបន់និង​អន្តរជាតិ​ជាចំណែក​សំខាន់​មួយ​ ក្នុងទំនាក់ទំនងសហប្រតិបតិ្ត ការលើគ្រប់វិស័យ​រវាងអាស៊ាន​និងអ.ស.ប។ នៅក្នុង​កិច្ច​ប្រជុំ​នេះ ភាគីទាំងពីរបាន ពិភាក្សា​អំពីការ​អនុវត្តន៍ខ្លឹមសារសំខាន់ៗ ក្នុងអាទិភាពរួមរបស់អាស៊ាននិង អ.ស.បរួម​មាន​ការ​ជំរុញសិទ្ធិមនុស្ស តភ្ជាប់និងធ្វើសមាហរណកម្ម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ ស្បៀង​អាហារនិងថាមពល សន្តិសុខ ការសំរេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សនិង​បង្រួញគំលាតអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ បញ្ហា​ផ្សេងៗ​ទៀត​ដូច ជាការអភិវឌ្ឍន៍​មនុស្សនិងសុខុមាលភាពសង្គម បរិស្ថាន បម្រែបម្រួលអាកាស​ធាតុ វប្បធម៌និង​អប់រំ​ក៏ត្រូវ​បាន​យកមកពិភាក្សា​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ