គណៈលេខាធិការដ្ឋានអាស៊ាននិងអ.ស.បបង្កើនកិច្ចសហប្រតិបតិ្តការឆ្ពោះទៅសង្គមសន្តិភាពនិងសម្បូររុងរឿង
គណៈលេខាធិការដ្ឋានអាស៊ាននិងអ.ស.បបង្កើនកិច្ចសហប្រតិបតិ្តការឆ្ពោះទៅសង្គមសន្តិភាពនិងសម្បូររុងរឿង។ នេះជាខ្លឹមសារដែលត្រូវបានភាគីទាំងពីរឯកភាពក្នុងកិច្ចប្រជុំនាថ្ងៃទី៣១ ខែមិនា នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី។ ភាគីទាំងពីរបានលើកច្បាស់ថា សហប្រតិបតិ្តការដើម្បីជំរុញសន្តិសុខ សន្តិភាពតំបន់និងអន្តរជាតិជាចំណែកសំខាន់មួយ ក្នុងទំនាក់ទំនងសហប្រតិបតិ្ត ការលើគ្រប់វិស័យរវាងអាស៊ាននិងអ.ស.ប។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបាន ពិភាក្សាអំពីការអនុវត្តន៍ខ្លឹមសារសំខាន់ៗ ក្នុងអាទិភាពរួមរបស់អាស៊ាននិង អ.ស.បរួមមានការជំរុញសិទ្ធិមនុស្ស តភ្ជាប់និងធ្វើសមាហរណកម្ម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ ស្បៀងអាហារនិងថាមពល សន្តិសុខ ការសំរេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សនិងបង្រួញគំលាតអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ បញ្ហាផ្សេងៗទៀតដូច ជាការអភិវឌ្ឍន៍មនុស្សនិងសុខុមាលភាពសង្គម បរិស្ថាន បម្រែបម្រួលអាកាសធាតុ វប្បធម៌និងអប់រំក៏ត្រូវបានយកមកពិភាក្សាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម