20/07/2015 09:56 GMT+7 Email Print Like 0

គណៈរដ្ឋមន្ត្រីក្រិកសន្យាបង្កើតទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ


គណៈរដ្ឋមន្ត្រីក្រិកសន្យាបង្កើតទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ (Image: VNA)

នៅពិធីសច្ចា​ប្រនិធានទទួល​ដំណែង នា​ថ្ងៃទី១៨ខែ​កក្កដាឆ្នាំ២០១៥ អ្នកនាំ​ពាក្ស​របស់​គណៈរដ្ឋមន្ត្រីថ្មី​ក្រិក លោក​ស្រី Olga Gerovasili បាន​សង្កត់​ធ្ងន់​ថា៖ រដ្ឋាភិបាលត្រូវតែធានាការ​បង្កើត​ទំនុក​ទុកចិត្ត និងការ​ចាប់​អារម្ពណ៍​សុវត្ថិ​ភាពសំរាប់​ប្រជាពលរដ្ឋ​។ លោកស្រី Gerovasili បាន​រំលឹក​ឡើង​វិញ​នូវ​ស្ថាន​ភាព​លំបាក​លំបិន​នាបច្ចុប្បន្ន​រួមជា​មួយ​ភារកិច្ចឆ្លើយតប​នឹងតម្រូវការ​កែទម្រង់​ដើម្បី ទទួល​បានប្រាក់​ជំនួយ​របស់​ម្ចាស់​បំណុល​អន្តរ​ជាតិ ហើយ​ចាត់ទុក​ថា៖ ក្នុង​កាលៈ ទេសៈនោះ​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​វាតំលៃ​តាម​រយៈ​លទ្ធ​ផល​ជាក់​ស្តែង។ ក្នុងវ​គ្គកែទម្រង់​រដ្ឋាភិបាលលើក​នេះ បណ្ដាដំណែង​សំខាន់​ត្រូវ​បាន រក្សាដូច​ជា៖ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ រដ្ឋមន្ត្រីហិញ្ញវត្ថុ រដ្ឋមន្ត្រី​ការបរទេស និងរដ្ឋមន្ត្រីការពារជាតិ។ ក្នុងពេល​នោះ ក្រសួង​កែទម្រង់​ផលិតកម្ម ក្រសួង​ការពារ​បរិស្ថាន​ និងថាមពល​នឹងអនុវត្ត​កម្ម​វិធី​ភាគហ៊ុន​ភាវូបនីយកម្ម ក្រសួង​ការងា​ធ្វើនឹង​អនុវត្ត​កំណែទម្រង់​ប្រាក់​បៀវត្ស​​ និងអាយុ​ចូល​និវត្តន៍៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ