18/10/2018 13:18 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានលើកទី ១២ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពាជាតិ


 នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពាជាតិវៀតណាម

 តាមរយៈ​វេទិការទាំងនេះ បានអះអាងនូវតួនាទី និងឋានៈរ​បស់វៀតណាមចំពោះតំ​បន់ និង​ពិភព​លោក​ក្នុង​វេទិកាព​ហុភាគីក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ​សំដៅ រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅក្នុ​ងតំបន់។​

ទទួ​ល​សេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Heng គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​នៃ​កងទ័ពប្រជាជនវៀតណាមដឹកនាំដោយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រី​ក្រសួង​ការ​ពាជា​តិ​វៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ាន (ADMM) លើកទី ១២ និង​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM +) ដែលនឹង ប្រព្រឹត្ត​ទៅនៅ​សិង្ហបុរី​ចាប់​ពីថ្ងៃ​ទី ​១៨ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១​៨។
 
ការចូលរួមកិច្ចប្រជុំរបស់គណៈប្រតិ​ភូយោធាជាន់ខ្ពស់វៀតណាម បានបង្ហាញនូវ​ការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និ​ងមានការទទួលខុសត្រូវរបស់វៀតណាមលើវិស័យស​ហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​ ADMM និង ADMM+។ ​តាមរយៈវេទិការទាំងនេះ បានអះអាងនូវតួនា​ទី និងឋានៈរបស់វៀតណាមចំ​ពោះតំ​បន់ និង​ពិភព​លោក​ក្នុង​វេទិកាពហុភាគីក៏ដូចជាកិច្ច​ខិតខំប្រឹងប្រែងរួម សំដៅ ​រក្សាសន្តិភាព​ស្ថិរភាព​និង​ការអភិវឌ្ឍនៅ​ក្នុងតំ​បន់​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ