19/09/2018 09:26 GMT+7 Email Print Like 0

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជានិងឡាវ


 ឧត្តមសេនីយ៍ឯក Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនវៀតណាម (រូបថត៖ TTXVN) 

 ក្រុម​កម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជា​ជនវៀតណាម ដឹកនាំ ដោយ​ឧត្តម​សេនីយ៍​ឯក Luong Cuong ប្រធានអគ្គស្នង​ការនយោបាយកងទ័ព ប្រជាជន​វៀត​ណាម បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅព្រះរាជា​​ណាចក្រ​កម្ពុជានិងសាធារណៈរ​ដ្ឋប្រជាធិបតេយ្យប្រជាមានិតឡា​វ ចាប់​ពីថ្ងៃទី ១៨ដល់ថ្ងៃ​ទី​២២ ​ខែកញ្ញា ឆ្នាំ​២០​១៨​។
 
ដំណើរ​ទស្សនកិច្ច​លើកនេះគឺសំដៅពិភាក្សា ឯកភាពលើ​ខ្លឹមសារនិងវិធា​ន ការនានា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបតិ្ត​ការនាពេល​ខាងមុខរវាងអគ្គស្នងការ​នយោបាយកងទ័ពប្រជាជន វៀ​តណាម​ជាមួយ​អគ្គស្នងការ​នយោបាយ​កងទ័ពប្រជាជនឡាវនិងអគ្គនាយកដ្ឋា​នសេវាកម្ម ក្រសួងការពារជាតិកម្ពុជា និយាយដោយឡែក ​និងរួម​ចំណែកពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចស​ហប្រតិបតិ្តការរវាង​ ប្រជាជន​និង​កងទ័ព​ប្រជាជន​វៀត​ណាម​ ជាមួយប្រជាជននិងកងទ័ពនៃប្រ​ទេស ទាំងពីរកម្ពុជានិងឡាវនិ​យាយរួម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ