15/09/2018 07:27 GMT+7 Email Print Like 0

គណៈប្រតិភូនៃបក្សនិងរដ្ឋាភិបាលគុយបាទៅទស្សនាមន្ទីរពេទ្យមិត្តភាពវៀត ណាម-គុយបានៅទីក្រុង Dong Hoi

គណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋាភិបាលគុយបាដឹកនាំដោយលោក Salvado Valdes Mesa សមាជិកការិយាល័យ​នយោបាយ អនុប្រធានទីមួយក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបានិងលោកជំទាវបានទៅទស្សនាមន្ទីរពេទ្យមិត្តភាពវៀត ណាម-គុយបា Dong Hoi។

គណៈប្រតិភូជាន់ខ្ពស់គុយបាថតរូបជាមួយបណ្ដាវេជ្ជបណ្ឌិត
នៃមន្ទីរពេទ្យមិត្តភាពវៀតណាម គុយបា Dong Hoi (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Dong Hoi ខេត្ត Quang Binh ភាគ កណ្ដាលវៀតណាម ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមពិធីរំលឹកខួបលើកទី ៤៥ ទិវាដែលលោកប្រធានគុយបា Fidel Castro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាមនោះ គណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋាភិបាលគុយបាដឹកនាំដោយលោក Salvado Valdes Mesa សមាជិកការិយាល័យនយោបាយ អនុប្រធានទីមួយក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបានិងលោកជំទាវបានទៅទស្សនាមន្ទីរពេទ្យមិត្តភាព​វៀត​ណាម-គុយបា Dong Hoi។

នាខែកញ្ញា ឆ្នាំ១៩៧៣ ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Quang Tri និង Quang Binh នៃប្រទេសវៀតណាម លោកប្រធានគុយបា Fidel Castro បានជូន ខេត្ត Quang Binh នូវមន្ទីរពេទ្យទំនើបមួយសំដៅបម្រើប្រជាជននៅតំបន់និងយុទ្ធជនដែលចូលរួមប្រយុទ្ធនៅសមរភូមិភាគខាងត្បូង។ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ១៩៨១ មន្ទីរពេទ្យមិត្តភាពវៀតណាម-គុយបា Dong Hoi ត្រូវបានបើកសម្ពោធ និងដាក់ឲ្យដំណើរការដោយមានគ្រែចំនួន៤៦២ ហើយត្រូវបានវាយតំលៃថា ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទំនើបបំផុតនៅវៀតណាមគ្រានោះ។

ក្នុងឱកាសនេះដែរ លោក Salvado Valdes Mesa និងគណៈប្រតិភូជាន់ខ្ពស់គុយបាបានទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូបលោកប្រធាន Fidel Castro នៅក្នុងបរិវេណមន្ទីរពេទ្យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ