26/01/2016 10:00 GMT+7 Email Print Like 0

គណៈប្រតិភូអ្នកកាសែតអន្តរជាតិដែលចូលរួមមហាសន្និបាតបក្សកម្មុយនិ​ស្ត​វៀត​ណាម​លើកទី​១២ មក​ទស្សនា​ VOV

គណៈប្រតិភូអ្នកកាសែតអន្តរជាតិដែលចូលរួមមហាសន្និបាតបក្សកម្មុយនិ ស្តវៀតណាមលើកទី ១២ មកទស្សនា VOV (Image: VOV)

នាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ ក្រុមអ្នកកាសែតអន្តរជាតិមកពីកាសែត​ Paxaxon របស់​ឡាវ កាសែត​ប្រជាជន​របស់​កម្ពុជា​និងកាសែត L’Humanite​ របស់គណៈបក្សកម្មុយនិស្តបារាំង បានអញ្ជើញមកទស្សនានៅវិទ្យុសម្លេង​វៀត​ណាម។ ថ្លែងមតិក្នុងជំនួប អគ្គនាយក​រងវិទ្យុសម្លេង​វៀតណាម លោក​ Vu Hai បានសង្កត់ធ្ងន់ថា៖

​«ស្តីពីទំនាក់ទំនងអន្តរជាតិ VOV មានទំនាក់ទំនងជាមួយអង្គ​ការវិទ្យុស​ម្លេង​ទូរទស្សន៍​ចំនួន​៥០ អង្គការ​លើ​ពិភព​លោក​។ VOV ក៏ជាសមាជិក សកម្មរបស់សម្ព័ន្ធសមាគមផ្សាយ​សម្លេង និងទូរទស្សន៍​អាស៊ី-ប៉ាស៊ីហ្វិក (ABU) វិទ្យាស្ថា​ន​អភិវឌ្ឍន៍​ផ្សាយ​សម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក  (AIBD) និង CIRTEF ជាដើម។ VOV ដណ្តើម​បាន​ពាន​រង្វាន់​ផ្សាយសម្លេងជាច្រើន ពីអង្គការ​នានានេះផងដែរ។ ទន្ទឹមនឹងនោះ VOV ក៏​បានផ្លាស់​ប្តូរ​កម្ម​វិធី​ផ្សាយ​សម្លេង​ទូរ ទស្សន៍​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក។»

​រីឯខ្លួនវិញ ក្រុមអ្នកកាសែតបានឲ្យដឹងថា៖ អំពីចំណាប់អារម្មអំពីការងារ​រៀបចំ​ មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​លើក​ទី​១២ នៃ​បក្សកម្មុយនិស្ត​វៀត​ណាម ក៏ដូចជាស្ថានភាពនៅវៀតណាម បន្ទាប់ពីការ​បើក​ចេញ​ទ្វារ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ