05/01/2020 11:44 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់នៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃ​ទី​៣ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong សមាជិក​ប្រចាំ​ការ​នៃគណៈ​លេខាមជ្ឈឹម បានទទួលជួបជា មួយគណៈ ប្រតិភូនៃគណៈបក្ស​សម្ព័ន្ធ​ភាព​ពលរដ្ឋ​ហុង​គ្រីកំ​ពុង​កាន់​អំណាច​ ដឹកនាំដោយ លោកស្រីអនុប្រធានគណៈបក្ស Novak Katalin ដែលកំពុងមកបំពេញ ទស្សន​កិច្ច​ការ​ងារ​នៅវៀត​ណាម​។
 
លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈរបស់ គណៈបក្សសម្ព័ន្ធ​ភាពពល​រដ្ឋហុង​គ្រីក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ហុងគ្រីប្រកបដោយស្ថិរភាព​ ក៏ដូច​ជាជំរុញ​កិច្ច​សហប្រតិ​បតិ្តការ​លើច្រើន​វិស័យ​រវាង​ប្រទេស​ ទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្ស សម្ព័ន្ធភាពពលរដ្ឋ​ហុងគ្រី​ត្រូវការ​បង្កើនកិច្ច​សន្ទនាជាន់ខ្ពស់ អនុវត្តអោយ បានល្អនូវកិច្ចព្រមព្រៀងរួមនានា ចែករំលែកព័ត៌មាន បទ​ពិសោធន៍​សំដៅ បង្កើតមូលដ្ឋាននយោបាយគួរអោយជឿទុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ រួមចំ ណែកអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរនាពេលអនាគតផងដែរ។
 
ចំណែក​ឯខ្លួនវិញ លោកស្រី Novak Katalin បានសម្ដែងគោលបំណង ចង់​បង្កើន​កិច្ច​សហប្រតិ​បតិ្តការ​រវាង​បក្សទាំង​ពីរ តាមនោះបង្កើតកម្លាំង ចលករសម្រាប់គម្រោងសហប្រតិបតិ្តការធំៗរវាងប្រទេសទាំងពីរនាពេល ខាងមុខ​៕

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ