29/06/2015 09:20 GMT+7 Email Print Like 0

គណៈប្រតិភូសមាជិកសមាជិកាសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត


គណៈប្រតិភូសមាជិកសមាជិកាសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (Image: dangcongsan.vn)

នារសៀលថ្ងៃទី​២៧ខែមិថុនាឆ្នាំ​២០១៥ គណៈប្រតិភូ​សមាជិក​សមាជិកា​សភា មណ្ឌល Can Tho (ភាគ​ខាង​ត្បូង​វៀត​ណាម) ដឹកនាំ​ដោយលោក Tran Thanh Man លេខាធិការគណៈមកម្ម​ធិការបក្ស​ទីក្រងុ Can Tho បានជួប​ប្រា​ស្រ័យ ជាមួយអ្នកបោះឆ្នោតបន្ទាប់​ពីសម័យប្រជុំលើកទី​៩ រដ្ឋសភានីតិកាល​ទី​១៣ នៅខ័​ណ្ឌ Ninh Kieu ទី​ក្រុង Can Tho។ ក្នុងជំ​នួប អ្នកបោះឆ្នោត​បាន​សម្តែង​ការ ពេញចិត្តចំពោះជោគជ័យ នៃសម័យប្រជុំលើក​នេះ ហើយ​ចាត់​ទុក​ថា៖ សកម្មភាព របស់រដ្ឋសភាវៀត​ណាម បានបង្ហាញចរិតលក្ខណៈ​ជំនាញ ជាពិសេស ស្ថានភាព ការកាត់ក្តី​ខុសក្នុង​រយៈពេលកន្លង។ នាថ្ងៃ​ដ៏ដែល គណៈប្រតិភូសមាជិកសមាជិកាសភាពបណ្ឌល  Dong Nai (ភាគ​ខាង​ត្បូង​វៀត​ណាម) បានជួបប្រាស្រ័យ​ជាមួយអ្នកបោះ ឆ្នោតនៅស្រុក​Long Thanh និង​ស្រុក Nhon Trach។ ក្នុង​បណ្ដា​ជំនួប​នេះអ្នក​បោះឆ្នោតបាន​សម្តែង​ការពេញចិ​ត្ត​ ជាមួយខ្លឹមសារ​ជាច្រើន ដែលសម័យ​ប្រជុំលើកទី​៩​រដ្ឋ​សភា​នីតិកាល​ទី​១៣ បានពិភាក្សា​និងអនុម័ត។​ អ្នកបោះឆ្នោតក៏​បាន​សម្តែង​ក្តីសប្បាយ​រីករាយ​ចំពោះ​គំរោង​ការណ៍​កសាង​ព្រលាន​យន្ត​ហោះអន្តរ​ជាតិ Long Thanh  ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ