01/06/2015 09:38 GMT+7 Email Print Like 0

គណៈប្រតិភូវៀតណាមទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពិពីបុណ្យបណ្តាជនជាតិ ភាគតិចនៅPraha


គណៈប្រតិភូវៀតណាមទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពិពីបុណ្យបណ្តាជនជាតិ ភាគតិចនៅPraha
(រូបថតៈ TTXVN)
ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Praha របស់ប្រទេសឆែកបានប្រព្រឹត្តទៅពិធីបុណ្យ​បណ្តាជនជាតិភាគតិចដែលមានឈ្មោះថា “Praha បេះដូងរបស់បណ្តាជនជាតិ”។ នេះជាសកម្មភាពប្រចាំ​ឆ្នាំ ដែលរៀបចំឡើង​ដោយអនុគណៈកម្មការនៃបណ្តាជនជាតិភាគតិចនៃសាលាក្រុង Praha រួមផ្សំជាមួយ​​សហគមន៍ជនជាតិដែលកំពុងរស់នៅប្រទេសឆែក។ គណៈប្រតីភូវៀតណាមរួមមានសមាជិកចំ​នួន​១០០ នាក់ ក្នុងនោះ៧០%ជានារីក្នុងសម្លៀកបំពាក់អាវផាយដែលចូលរួមក្នុងក្រុមដើរដង្ហែក្បួនចំនួន ១ ពាន់នាក់។ អាវផាយចម្រុព័ណ៌ រួម ជាមួយដួលព័ណ៌សនិងទង់ជាតិវៀតណាមនាំមកនូវលក្ខណៈវិសេសវិសាល សម្រាប់​ក្រុមដើរដង្ហែក្បូនរបស់វៀតណាមផងដែរ។ គណៈប្រតិភូវៀតណាមទទួលបានចំណាប់អារម្មណ៍ជាច្រើនពីទស្សនិកជនពហុជាតិសាសន៍ ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ