04/08/2015 09:09 GMT+7 Email Print Like 0

គណៈប្រតិភូរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅឡាវ


គណៈប្រតិភូរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅឡាវ (VOV)

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីវៀងច័ន្ទឡាវគណៈប្រតិភូ​គណៈ​កម្មាធិការបណ្ដាបញ្ហាសង្គមនៃ​រដ្ឋសភាវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai បានជួបធ្វើការជាមួយគណៈប្រតិភូគណៈ​កម្មាធិការ​វប្បធម៍សង្គម​នៃ​រដ្ឋសភា​ឡាវដឹកនាំដោយសាស្ត្រាចារ្សបណ្ឌិត Phonthep Phonxena។ ភាគី​ទាំង​ពីរបានផ្លាស់ប្តូរអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។ ភាគី​ទាំងពីរបានឯកភាពសហប្រតិបត្តិការ​រវាងគណៈកម្មាធិការទាំងពីរក្នុងរយៈពេលកន្លងទៅគឺប្រសិទ្ធិភាពប៉ុន្តែត្រូវបង្កើនគុណភាពនៃ​កិច្ច​សហប្រតិបត្តិការនេះថែមទៀត។

គណៈប្រតិភូគណៈកម្មាធិការបណ្ដាបញ្ហាសង្គមរដ្ឋសភាវៀតណាមនឹងទៅ​បំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨ ខែសីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ