27/08/2015 09:19 GMT+7 Email Print Like 0

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ


ឧត្តមសេ នីយ៍ឯក Do Ba Ty អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម  (រូបថត៖Vietnamplus)

ទទួល​សេចក្ដីអញ្ជើញរបស់​ឧត្តមសេនីយ៍​ទោ Suvon Luongbunmi អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ឡាវ​និង​ជា​អគ្គ​សេនាធិ​ការ​កង​ទ័ព​ប្រជាជន​ឡាវ គណៈ​ប្រតិភូ​យោធាជាន់​ខ្ពស់​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯក​ Do Ba Ty អនុ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស និងជា​អគ្គសេនាធិការ​កង ទ័ពប្រជាជន​វៀត​ណាម​បាន​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅឡាវ ចាប់ពីថ្ងៃទី២៦​ដល់ទី​២៧ខែ​សីហាឆ្នាំ២០១៥។​ ដំណើរ​ទស្សន​កិច្ច​លើក​នេះ គឺ​សំដៅវាយតំលៃ​លទ្ធផល​នៃ កិច្ច​សហប្រតិ​បតិ្តការការពារ​ជាតិ​ទ្វេភាគី​ក្នុងឆ្នាំ​២០១៤ និង​ឆមាស​ទីមួយ​ឆ្នាំ២០១៥ ព្រម​ទាំង​ឯក​ភាពលើទិស​ដៅ វិធាន​ការសហប្រតិបតិ្ត​ការ​ក្នុងឆមាស​ទីពីរ ឆ្នាំ២០១៥។ តាម​នោះ​រួម​ចំណែក​​បង្កើន​ទំនាក់​ទំនង​មិត្ត​ភាព​ជាប្រពៃណី​ និង​ចំណង​សាមគ្គីភាព​ពិសេស​យូរ​អង្វែង ល្អប្រសើរ​រវាង​កង​ទ័ព​និង​ប្រជា​ជន​ នៃ​ប្រទេសទាំង​ពីរ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ