01/09/2016 10:11 GMT+7 Email Print Like 0

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន


ពិធីទទួលនាយឧត្តមសេនីយ៍ Ngo Xuan Lich ជាមួយគណៈប្រតិភូយោធាវៀតណាម

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន និងមានការជួបចរចារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់ចិនដឹកនាំដោយឧត្តមសេនីយ៍ឯក Chang Wanquan​ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ នៅក្នុងជំនួបចរចារនេះ ភាគីទាំងពីរបានឯកភាពចាត់ទុកថា ទំ​នាក់​ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាមនិងចិនកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ឈរលើមូលដ្ឋាននៃលទ្ធផលល្អប្រសើរដែលទទួលបាននាពេលកន្លងទៅ រដ្ឋមន្ត្រីទាំងពីររូបបាបនឯកភាព ជម្រុញកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីទំនាក់ទំនងការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ នាំ​មក​នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកសកម្មចូលក្នុងសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ រដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរមតិលើបញ្ហានៅសេសសលមួយចំនួនដែល​ជៈឥទ្ធិពលទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ឧត្តមសេនីយ៍​ Ngo Xuan Lich បានសង្កត់ធ្ងន់ទៅលើទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺភាគីទាំងពីរត្រូវ​គោរពមនសិការរួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ​ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តត្រឹមត្រូវនូវ “កិច្ចព្រមព្រៀង​ស្តីពីគោលការណ៍សារវ័ន្តបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រវៀតណាម-ចិន”  សេចក្តីថ្លែងការណ៍ស្តីពីការ​ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) នឹងខំប្រឹងប្រែងដើម្បីសម្រេចយ៉ាងឆាប់ៗ ក្រមប្រតិ
បត្តិតំបន់នៅសមុទ្រខាងកើត (COC)។ បញ្ចប់កិច្ចចរចារ ឧត្តមសេនីយ៍ Ngo Xuan Lich និងឧត្តមសេនីយ៍ឯក​Chang Wanquan បានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណសហប្រតិបត្តិការរវាងវិទ្យាស្ថានយុទ្ធសាស្ត្រ​ការពារជាតិវៀតណាមនិងវិទ្យាស្ថានវិទ្យាសាស្ត្រយោធាចិន។​ ក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅចិនលើកនេះ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានអញ្ជើញជួបសម្តែងការគួរសមលោក Li Yuanchao អនុប្រធានាធិបតីចិននៅមហាសាលប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ