22/10/2017 11:51 GMT+7 Email Print Like 0

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិ​នៃ​ប​​ណ្ដា​ប្រទេស​អាស៊ាន​


 គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមចូលរួម​សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ាន 

ទទួលសេចក្ដី​អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួង​ការពារជាតិហ្វីលីពីន លោក Del​fin Lorenzana គណៈ​ប្រតិភូ​យោធាជាន់​ខ្ពស់​វៀត​ណាម ដឹកនាំដោយនាយឧត្ត​សេនីយ៍ លោក Ngo Xuan Lich រដ្ឋ​មន្ត្រីក្រសួង​ការពារប្រទេស  នឹង​អញ្ជើញ​ចូលរួមសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការពារជាតិ នៃបណ្ដាប្រទេសអាស៊ាន​ (ADMM ) លើកទី១១  សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រីកា​រពារជាតិ បណ្ដាប្រទេសអាស៊ាន​បើកទូលាយ (ADMM +) លើកទី ៤ និង​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​ នៅសាធារណរដ្ឋ​ហ្វីលីពីន ចាប់​ពីថ្ងៃទី ២៣ ដល់​ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

ការ​ដែល​ចូលរួមបណ្ដាសន្និសីទ នៃគណៈប្រតិភូយោធាជាន់ខ្ពស់វៀត​ណាម បាន​បង្ហាញពីការចូលរួមយ៉ាង​សកម្ម ម្ចាស់​ការ និងមានការទទួលខុសត្រូវ​របស់វៀតណាម លើវិស័យសហប្រតិបត្តិ​ការ ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ការពារ​ជាតិ​អាស៊ាន ហើយអះអាងតួនាទីរប​ស់វៀតណាម ចំពោះតបន់ និងពិភពលោក តាមរយៈរាល់​សកម្មភាព​នៅវេទិកាព​ហុភាគី ក៏ដូចជាការជំរុញកិ​ច្ចខិតខំប្រឹងប្រែងរួម សំដៅរ​ក្សាសន្តិភាព​ ស្ថិរភាព និង​អភិវឌ្ឍន៍​នៅលើតំបន់។

ទន្ទឹម​នឹងនោះ ដំណើរទស្សនកិច្ចជាផ្លូវ​ការនៅហ្វីលីពីន របស់គណៈប្រតិភូយោធា​ជាន់ខ្ពស់​វៀត​ណាម គឺសំដៅ​ផ្លាស់​ប្ដូរ​ខ្លឹមសារ ​វិធានការសហប្រតិបត្តិការទ្វេភាគីនាពេ​លខាងមុខ ហើយ​រួមចំណែក​ពង្រឹង និងពង្រីក​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ