30/11/2016 15:35 GMT+7 Email Print Like 0

គណៈប្រតិភូបក្សនិងរដ្ឋវៀតណាមអញ្ជើញទៅគោរព្ធវិញ្ញាក្ខន្ធអគ្គមគ្គុទេសគុយបា លោក Fidel Castro


គណៈប្រតិភូបក្សនិងរដ្ឋវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
អញ្ជើញទៅគោរព្ធវិញ្ញាក្ខន្ធអគ្គមគ្គុទេសគុយបា លោក Fidel Castro

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូបក្សនិងរដ្ឋវៀតណាមអញ្ជើញទៅដាក់កម្រងផ្កា គោរព្ធវិញ្ញាក្ខន្ធអគ្គមគ្គុទេស Fidel Castro នៅ រដ្ឋធានីឡាហាវ៉ាន់ ប្រទេសគុយបា។​វៀតណាមជាគណៈប្រតិភូអន្តរជាតិដំបូងមក គោរព្ធវិញ្ញា
ណ​ក្ខ័ន្ធអគ្គមគ្គុទេស Fidel។

បន្ទាប់ពីពិធីគោរព្ធវិញ្ញាណក្ខន្ធ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញសរសេរក្នុងសៀវភៅកាន់ទុក្ខ សម្តែងនូវសេចក្តីទុក្ខព្រួយយ៉ាងគ្រាមគ្រាំនិងការសោកស្តាយរបស់បក្ស រដ្ឋនិងប្រជាជន​វៀត​ណាម​ចំពោះមរណភាពរបស់ អគ្គមគ្គុទេស Fidel Castro មេដឹកនាំឈ្លាសវៃរបស់បដិវត្តន៍គុយបា មិត្តដ៏ធំមួយនិងជាសមមិត្ត បងប្អូនស្មោះត្រង់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស​ រដ្ឋនិងប្រជាជនវៀតណាម មិនអាចបំភ្លេចបានឡើយនូវគុណបំណាច់និងការរួម​ចំណែកធំធេងរបស់អគ្គមគ្គុទេស  Fidel ក្នុងការពង្រឹង ពង្រីកនិងពូនជ្រុំ អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីពិសេសសហប្រតិបត្តិការនិងជឿជាក់គ្នាទៅវិញទៅមករវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងថ្ងៃដដែលគណៈប្រតិភូនៃក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បានអញ្ជើញទៅដាក់កម្រង់ផ្កា គោរព្ធវិញ្ញាណក្ខន្ធនិងសរសេរសៀវភៅកាន់ទុក្ខរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro នៅស្ថានទូតគុយបាប្រចាំនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ