18/09/2017 10:42 GMT+7 Email Print Like 0

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅប្រេស៊ីល


លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម (រូបថត៖ Internet)

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេស​មជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រេស៊ីលចាប់ពីថ្ងៃទី១៥ដល់ទី ១៦ ខែកញ្ញា ឆ្នាំ២០១៧។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ គណៈប្រតិភូវៀតណាមបានជួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈបក្សកុម្មុយនីស្តប្រេស៊ីល ជួបធ្វើការជាមួយលោក Marcos Garvao រដ្ឋមន្រ្តីស្ដីទីក្រសួងការបរទេស ទទួលនិងជួបធ្វើការជាមួយលោក Joao Batista Lemos លេខាគណៈកម្មាធិការបក្សភាគរដ្ឋ Rio de Janeiro និងលោក Paulo Paim សមាជិកកណ្ដាលគណៈបក្សការងារប្រេស៊ីលិងជាសមាជិកគណៈប្រធានព្រឹទ្ធសភាប្រេស៊ីល។
នៅបណ្ដាជំនួបពោលខាងលើ ថ្នាក់ដឹកនាំស្ថាប័នប្រេស៊ីលទាំងនេះសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះដំណើទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ហើយសំដែងជំនឿជាក់ថា ដំណើទស្សនកិច្ចលើកនេះជាកម្លាំងចលករដើម្បីជំរុញ ថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សកុម្មុយនីស្តវៀតណាមជាមួយគណៈ បក្សនានានៅប្រេស៊ីលរវាងរដ្ឋសភានៃប្រទេសទាំង ២ ក៏ដូចជារវាងប្រទេសទាំង ២ ក្នុងកាលៈទេសៈរំលឹកខួបលើកទី១០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យផងដែរ។
ភាគីទាំង២ក៏បានឯកភាពលើការខំប្រឹងប្រែងរួមសំដៅនាំ ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ​ ១០ ​ពាន់​លាន​ដុល្លារ​អាមេរិកនាឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ