15/09/2016 10:30 GMT+7 Email Print Like 0

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី។ គណៈប្រតិភូបានជួបសម្តែងការ គួរសមថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តរុស្ស៊ី  គណៈបក្ស“រុស្ស៊ីឯកភាព” និងជួបធ្វើ ការជាមួយក្រសួងយុត្តិធម៌រុស្ស៊ី សមាគមរុស្ស៊ី-វៀតណាមនិងសមាគមអតីតយុទ្ធជន រុស្ស៊ីដែលធ្លាប់ចូលរួមការប្រយុទ្ធនៅវៀតណាមផងដែរ។


ប្រធានគណៈបក្សកុម្មុយនីស្តរុស្ស៊ីទទួលស្វាគមន៍ប្រធានគណៈកម្មាធិកា
រចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai

ក្នុងជំនួបជាមួយលោក Ziuganov ប្រធានគណៈបក្សកុម្មុយនីស្តរុស្ស៊ី ភាគីទាំងពីរបានពិភាគ្សាលើវិធានការបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីនិងលើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ នាពេលខាងមុខ។

នៅក្នុងជំនួបជាមួយលេខារងនៃក្រុមប្រឹក្សាបក្សទាំងមូក “រុស្ស៊ីឯកភាព” លោក Gieleznhiac ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើការងាររៀបចំនិងកសាងបក្សនៅប្រទេសនីមួយៗ រួមចំណែកជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​លើ​គ្រប់វិស័យរវាងវៀតណាម ជាមួយរុស្ស៊ី។

ក្នុងបណ្តាការជួបសំណេះសំណាលក្នុងឱកាសនៃដំណើរទស្សនកិច្ចរុស្ស៊ីលើកនេះ លោកស្រី Truong Thi Mai ក៏បានជូនដំណឹងជាមួយមជ្ឈដ្ឋានអ្នកនយោបាយនិងមិត្តភក្តិរុស្ស៊ីអំពីស្ថានភាពនៅវៀតណាម នាពេលថ្មីៗនេះ ទស្សនៈរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ អតីត យុទ្ធជន​និងសមាជិកសមាគមមិត្តភាពរុស្ស៊ី-វៀតណាមសុទ្ធតែបានសម្តែងការ គាំទ្រនូវទស្សននិងគោលជំ​ហររបស់​វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាអ.ស.ប ស្តី ពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ