08/12/2015 09:20 GMT+7 Email Print Like 0

គណៈប្រតិភូបក្សកុម្មុយនិស្តចិនមកធ្វើទស្សនកិច្ចនៅវៀតណាម


ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

នារសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០១៥​ នៅទីក្រុងហាណូយ លោក Pham Quang Nghi សមាជិក​ការិយាល័យ​នយោបាយ បានតាង​នាមថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត​វៀត ណាម​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​បក្សកុម្មុយ​និស្តចិន​ដឹកនាំ​ដោយ​លោកWang​ San Yun សមាជិកមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្ត Gansu ដែល ​កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួប នេះ លោក Pham Quang Nghi បានអះ​អាង​ថា បក្ស រដ្ឋាភិបាល​និងប្រជាជន​វៀតណាមជានិច្ច​កាល យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព​ប្រ ពៃណី​និងសហប្រ​តិបត្តិការ លើគ្រប់វិស័យជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជន ចិន។ រីឯលោក Wang San Yun វិញបានសង្កត់​ធ្ងន់​ថា បក្សនិង​រដ្ឋចិនមានបំណងរួមជាមួយវៀតណាម នាំទំនាក់​ទំនងទ្វេភាគី ឲ្យមាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី​ផលប្រយោជន៍របស់ ប្រជាជននៃ​ប្រទេសទាំង​ពីរក៏ដូច​ជារបស់​តំបន់និង​ពិភព​លោក​ទាំងមូលផងដែរ។

​ក៏ក្នុងពេលរសៀលថ្ងៃដដែល លោក Hoang Binh Quan សមាជិកមជ្ឈឹម​បក្ស និង​ជាប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​មជ្ឈឹម បានជួបសន្ទនាជាមួយគណៈ​ប្រតិភូបក្សកុម្មុយនិស្តចិនផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ