19/11/2015 09:15 GMT+7 Email Print Like 0

គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចធ្វើការនៅមជ្ឈឹមបូព៌ារ


គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចធ្វើការនៅមជ្ឈឹមបូព៌ារ (Image: VNA)

ទទួលសេចក្តី​អញ្ជើញរបស់គណៈបក្សនយោបាយ និងក្រសួង​ការបរទេសប៉ាឡេស្ទីនអ៊ីស្រាអែល និងអេហ្ស៊ីប​គណៈ​ប្រតិភូបក្ស​កម្មុយនិស្ត​វៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក​ Hoang Binh Quan ទៅបំពេញទស្សនកច្ច នៅមជ្ឈឹមបូព៌ារចាប់ពីថ្ងៃទី​៩ ដល់ទី១៧ខែវិច្ឆិកា​ឆ្នាំ​២០១៥។ ក្នុង​ដំណើរ​ទស្សន​កិច្ច​ គណៈ​ប្រតិភូ​វៀតណាម បានជួប​សន្ទនាជាមួយនាយរដ្ឋមន្ត្រីប៉ាឡេ​ស្ទីន លោក R. Hamdallah នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​ លោក S. Ismail និងប្រធានគណៈកម្មាធិការកិច្ចការបរទេស និងការពារ​ជាតិរដ្ឋសភាអ៊ីស្រាអែលរ​លោក T. Hanegbi រួមជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗ​ទៀត។ ថ្នាក់​ដឹក​នាំ​នៃ​គណៈបក្ស​នៅ​ប្រទេស​ទាំង​បីពោលខាង​លើបាន​វាយ​​តំលៃ ខ្ពស់ចំពោះតួនាទីរបស់បក្សកម្មុយនិស្តវៀតណាម ក្នុងការបំផុសនិង​ដឹកនាំកិច្ចការ ផ្លាស់ប្តូរថ្មី​ព្រមទាំង សម្តែង​គោលបំណង​បង្កើន កិច្ចសហ​ប្រតិបត្តិការជាមួយបក្ស កម្មុយនិស្តវៀតណាមថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ