09/08/2015 10:41 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា

គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា (VNP)

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅទីស្ដីការព្រឹទ្ធសភាកម្ពុជា ប្រធានព្រឹទ្ធសភា​កម្ពុជា​សម្ដេចសាយឈុំបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់អធិការកិច្ច​រដ្ឋាភិបាលវៀតណាមដឹកនាំដោយអគ្គអធិការកិច្ចរងលោក Tran Duc Luong ដែល​កំពុង​បំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែសីហា។ នៅ​ពិធីជួបសន្ទនា​នេះ សម្ដេចសាយឈុំបានចាត់ទុកថា នាពេលខាងមុខផ្នែកអធិការ​កិច្ចនៃប្រទេសទាំង​ពីរ​ត្រូវ​បន្តជំរុញសកម្មភាពសប្រតិបត្តិការរួមគ្នាជួយឧបត្ថម្ភ​សំរេចល្អភារកិច្ចឯកទេស ទន្ទឹមនឹងនោះរួមចំណែកក្នុងការពង្រឹង​កសាងនិង​អភិវឌ្ឍន៍ទំនាក់ទំនងជាប្រពៃណីដ៏​ល្អប្រសើររវាហប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែលគណៈប្រតិភូបានជួបសន្ទនាជាមួយគណៈប្រតិភូជាន់​ខ្ពស់​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំ​ដោយ​រដ្ឋលេខាធិការឆេងសារឿនពិភាគ្សាអំពីផែនការបង្កើនទំនាក់ទំនង​សហប្រតិបត្តិការ​រវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។ អគ្គអធិការកិច្ច​រដ្ឋាផិបាលវៀតណាម​និង​រដ្ឋលេខាធិការកម្ពុជាបានឯកភាពបន្តស្រាវជ្រាវ​វិសោធនកម្មបំពេញបន្ថែមលើកិច្ចព្រម​ព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ​តាមទិសអភិវឌ្ឍន៍សកម្មភាពសហប្រតិបត្តិ​ការ​រវាងផ្នែកអធិការកិច្ចនៃប្រទេស​ទាំងពីរប្រកប​ដោយប្រសិទ្ធិភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ