13/11/2015 08:54 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រីទៅទស្សនាទីក្រុង Da Nang


គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រីទៅទស្សនាទីក្រុង Da Nang

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ​២០១៥គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភា​ហុង​គ្រី ដឹកនាំ​ដោយ​លោក Kover Laszlo ប្រធាន​រដ្ឋសភា បានទៅបំពេញទស្សនកិច្ច​នៅទីក្រុង Da Nang (ភាគ​កណ្ដាល​វៀត​ណាម​)។ នៅក្នុងជំនួបនេះ លេខាធិការបក្សទីក្រុង Da Nang លោក Nguyen Xuan Anh បាន​ឧទ្ទេសនាម​អំពីទីក្រុង សមិទ្ធិផល​ខាងសេដ្ឋកិច្ច សង្គមរបស់ទីក្រុងក្នុងប៉ុន្មានឆ្នាំ​កន្លងទៅ ។ ក្នុងឱកាស​នេះដែរ លោក Kover Laszlo ក៏បានជូនដំណឹងអំពីលទ្ធ​ផល នៃជំនួបសន្ទនារវាងគណៈប្រតិភូ ជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ​វៀត​ណាម។ នាថ្ងៃទី១៣ខែវិច្ឆិកា គណៈប្រតិភូចាក់​ចេញ​ពីទីក្រុង Da Nang ទៅបំពេញ​ទស្សន​កិច្ច​នៅទី​ក្រុងហូ​ជីមិញ​(ភាគខាង​ត្បូងវៀត​ណាម)៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ