14/09/2017 07:34 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់យោធាវៀតណាមទៅបំពេញទស្សនកិច្ចនៅគុយបា


គណៈប្រតិភូជាន់ខ្ពស់យោធាវៀតណាមទៅបំពេញទស្សនកិច្ចនៅគុយបា

ចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់យោធាវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក​ Phan Van Giang អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅគុយបា តាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក  Alvaro Lopez Miera  អគ្គសេនាធិការ​ និង​ជាអនុរដ្ឋមន្ត្រីទីមួយក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍  (MINFAR) គុយបា។ នៅក្នុងកិច្ចពិភាក្សា​ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅវិមានគោរពវិញ្ញាណក្ខ័ន្ឌ Cacahualt ឧត្តមសេនីយ៍ឯក  Alvaro Lopez Miera  បានវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ហើយចាត់ទុកនេះជាការសក្ខីភាពសំរាប់ចំណងមិត្ដភាពជាប្រពៃណីដ៏ល្អប្រសើរ ស្មោះត្រង់រវាងកងទ័ពនៃប្រទេសទាំងពីរ​និយាយរួមនិងរវាងសេនាធិការដ្ឋានទាំងពីរនិយាយដោយឡែក និងរួមចំណែកចូលក្នុងការពង្រឹងនិងពង្រីក​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រីឯ ឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់​ថា​៖​
បក្ស រដ្ឋ និងប្រជាជនវៀតណាមគ្មានពេលណាបំភ្លេចនូវការគាំទ្រនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរបស់បក្ស រដ្ឋ ប្រជាជនគុយបា និង MINFAR សំរាប់វៀតណាមឡើយ។ 

ភាគីទាំងពីរអះអាងនូវសក្ដានុភាពសហប្រតិបត្តិការ ក៏ដូចជាពិភាក្សាអំពីបទពិសោធន៍រឹតបន្តឹងថែមទៀតទំ​នាក់​​ទំនងដ៏ល្អប្រសើររវាងកងទ័ពនិងរវាងប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ