09/06/2015 09:57 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា


លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា (VOV)
គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Le Hong Anh សមាជិកការិយាល័យនយោបាយ​អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៧ដល់ទី១០ ខែមិថុនា ឆ្នាំ២០១៥។ នារសៀលថ្ងៃទី៨មិថុនា នៅរាជធានីភ្នំពេញ លោក Le Hong Anh បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកសាយឈុំអនុប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានឯកភាពត្រូវខំប្រឹងប្រែងពង្រឹងនិងបង្កើនថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងបក្សទាំងពីររដ្ឋទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនការបញ្ជាណែនាំក្រសួងស្ថាប័នដំបន់នៃប្រទេស​ទាំងពីរសហការជិតស្និទ្ធលាតត្រដាងប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍រួមកិច្ចព្រមព្រៀងដែល​បានចុះហត្ថលេខាសហការគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងដំបន់ ជំរុញការ​ដោះស្រាយជំលោះដោយសន្តិវិធីសមស្របជាមួយច្បាប់អន្តរជាតិនិងកិច្ចសន្យាដំបន់។

នាថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានមកថ្វាយផ្កានៅវិមានឯករាជ្យកម្ពុជានិងស្តូបរំលឹក
វិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ