24/08/2015 10:37 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសុខាភិបាលវៀតណាមបំពេញទស្សនកិច្ចនៅ New Zealand


រដ្ឋមន្រ្តី Nguyen Thi Kim Tien (រូបថត៖Vietnamplus)

តាមសេចក្ដីអញ្ជើញ​របស់រដ្ឋមន្រ្តី​ក្រសួងសុវត្ថិភាព​ស្បៀង​អាហារ​ New Zealand គណៈប្រ​តិភូ​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​វៀត​ណាម ​​ដឹក​នាំ​ដោយ​លោក​ស្រីរដ្ឋ​មន្រ្តី Nguyen Thi Kim Tien បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ New Zealand ចាប់ពីថ្ងៃទី​២០​ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៥​។ ដំណើរ​ទស្សនកិច្ច​លើកនេះ​សំដៅ​អនុវត្ត​ខ្លឹម​សារ​សហប្រតិបតិ្ត​ការ រវាងរដ្ឋាភិបាល​នៃប្រទេសទាំង​ពី ក្នុង​នោះ ផ្ដោតសំខាន់លើ​វិស័យ​សុខា​ភិបាល​​និង​សុវត្ថិភាព​ស្បៀង​អាហារ។ ក្នុងរយៈពេលស្នាក់នៅ New​ Zealand រដ្ឋមន្រ្តី Nguyen Thi Kim Tien បាន​ជួប​​ធ្វើកា​រជាមួយ ​អនុ​រដ្ឋមន្រ្តី​អចិន្ត្រៃ​ក្រ​សួង​សុខាភិបាល Peseta Sam Lotu-liga។ ភាគីទាំង​ពីរបាន​ឯកភាព​ថា នា​ពេល​ខាង​​មុខ​​នឹង​ចរចារ​​លើអនុស្សរណៈ​យោគយល់​សហប្រតិបតិ្តការ លើវិស័យសុខា​ភិបាល ហើយ​គ្រោង​នឹង​ចុះហត្ថ​លេខា ក្នុងឱកាសនាយករដ្ឋមន្រ្តី New Zealand​ អញ្ជើញមកបំពេញ​ទស្សនកិច្ច​ នៅវៀត​ណាម នា​ខែវិច្ឆិកា​​ខាងមុខនេះ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ