30/03/2015 14:19 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមសន្និសីទអង្គការសហប្រជាជាតិ

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh

គណៈប្រតិភូវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក  Nguyen Chi​ Vinh សមាជិកមជ្ឈឹមបក្ស និងជា​អនុរដ្ឋ​មន្ត្រី​ក្រ​សួងការពារប្រទេសវៀតណាម បាន​អញ្ជើញចូលរួមសន្និ​សីទ៖ ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃ​បណ្ដា​​ប្រទេសជាស​មាជិក អង្គការសហប្រជាជាតិ អំពីរក្សាសន្តិភាព ត្រូវបានរៀបចំឡើងនៅអាមេរិក​ នាថ្ងៃទៅ២៧និងទី២៨ខែមិនាឆ្នាំ២០១៥។ ចូលរួមសន្និសីទ​លើកនេះ មានដំណាងជាង៤៥០​នាក់​ដំណាង​អោយ​ប្រទេស​ចំនួន​ជាង​១០០ដែល ក្នុងនោះមានមនុស្សចំនួន៤៥នាក់។ ថ្លែងមតិនៅទី​នេះ​ ឧត្តម​សេនី​យ៍​ឯក​  Nguyen Chi Vinh បានអះអាងថា៖ វៀតណាម​ជានិច្ចកាលខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់ខ្លួន ដើម្បី​សន្តិ​ភាព ស្ថិរភាព​ប្រឆាំងជំទាស់​អយុត្តិធម៌ និងអំពើហឹង្សារ ដើម្បីផលប្រយោជន៍របស់ស​ហគមន៍​របស់​ប្រ​ទេស​ជាតិ របស់ជនជាតិ ហើយរួមចំណែករក្សារសន្តិភាព ស្ថិរភាពនៅ​ក្នុងតំបន់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ