28/08/2015 11:34 GMT+7 Email Print Like 0

គណៈប្រតិភូជនវៀតណាមគំរូនៅឯបរទេសវិលត្រឡប់មកប្រទេសស្វាគមន៍ទិវាបុណ្យ​ឯករាជ្យជាតិថ្ងៃទី២ខែកញ្ញា

អាណិកជន​គំរូចំនួន​៣២​នាក់​មកពីប្រទេស​ជាច្រើន​ដូច​ជា កាណាដា​ កម្ពុជា ឡាវ អាមេរិក បារាំងជាដើម បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ​ តាមសេចក្ដី​អញ្ជើញ​របស់គណៈកម្មាធិការ​រដ្ឋទទួល​បន្ទុក​ជន​វៀតណាម នៅឯបរទេស ក្នុង​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី៧០ បដិវត្តន៍ខែសីហា​និងទិវា​បុណ្យ​ករាជ្យ​ជាតិ​ទី២ កញ្ញា​។ នេះជាតំណាង​ឆ្នើម​ដែល​មាន​ការ​រួម​វិភាគ​ទាន​ជាច្រើន​សំរាប់​សកម្មភាព​របស់​ជន​វៀត​ណាម​នៅ​ឯបរទេស​ក៏ដូច​ជា​ប្រទេសជាតិផងដែរ។ ក្នុងរយៈ​ពេលស្នាក់​នៅស្រុក​កំណើត គណៈប្រតិភូ​អាណិក​ជន​នឹង​ចូល​រួម​ព្រឹត្តិការ​ណ៍នានា ដូច​ជាអញ្ជើញ​ទៅដាក់​កម្រង​ផ្ការំ​លឹក​វិញ្ញណក្ខ័ន្ទវីរៈយុទ្ធជនពលី​ជីវិត និ​ង​អញ្ជើញ​ចូល​ប្រាង្គ​តំកល់​សព​គោរព​វិញ្ញាណក្ខ័ន្ទ លោក​ប្រធានហូជីមិញ អុជធូប​រំលឹក​វិញ្ញណក្ខ័ន្ទ​អតីតនាយឧត្តម​សេនីយ៍ Vo Nguyen Giap ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ