16/12/2016 10:48 GMT+7 Email Print Like 0

គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម


គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម

ទទួលសេចក្តី​អញ្ជើញពីក្រសួងការបរទេស​វៀត​ណាម ចាប់ពីថ្ងៃទី១៣ដល់​ថ្ងៃទី១៥​ខែធ្នូ គណៈ​ប្រតិភូ​ក្រសួង​ការ​បរទេស​សាធារណះ​រដ្ឋវេណេហ្ស៊ុយ​អេឡា ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី លោក Felix Plasencia មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម ដំណើការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រី​ការ​បរទេស រវាង​ប្រទេសទាំង​ពីរ​លើក​ទី​១១​។ នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៦ ឧបនាយករដ្ឋន្ត្រី និងជារដ្ឋ​មន្ត្រី​ការបរទេស​វៀត​ណាម លោក​ Pham Binh Minh បានវាយតំលៃខ្ពស់ ទំនាក់ទំនង​មិត្ត​ភាព កិច្ច​សហប្រតិបត្តិការ រវាង​វៀត​ណាម​និង​វេណេហ្ស៊ុយ​អេឡា ក្នុង​រយៈពេល​កន្លង​ទៅ ។ លោក Pham Binh Minh បានអះអាងថា៖ វៀត​ណាម​គោរព បន្ត​ពង្រឹង​​និង​ពង្រីកទំនាក់​ទំនងសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវេណេហ្ស៊ុយ​អេឡា ជាពិសេស​គឺគ្នុងវិស័យ​កសិកម្ម ប្រេងឧស្ម័ន ជលផល និងសម្ភារះសំ​ណង​។ ឧបនាយ​ករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ លោក Pham Binh Minh ក៏​បាន​ស្នើអោយភាគីទាំ​ងពីរត្រូ​វបង្កើន​ កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក នៅ​អង្គការអន្តរ​ជាតិ និងវេទិកាពហុភាគីផងដែរ។

​រីឯ អនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា  លោក Felix Plasencia បានអះអាង​ថា៖ វេណេហ្ស៊ុយអេឡា ចាត់​ទុក​វៀត​ណាម​ ជាដៃគូសំខាន់ជួរមុខ ក្នុងតំបន់​អាស៊ី ហើយ​មានគោល​បំណង និង​ប្តេជ្ញា​ជំរុញ​កំណើន​លើគ្រប់​វិស័យ​ រវាងប្រទេស​​ទាំង​ពីរ វៀតណាម និងវេណេហ្ស៊ុយ​អេឡា​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ